Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សង្វៀនជល់មាន់ដ៏ធំ នៅស្រុកមុខកំពូល ដំណើរការយ៉ាងរលូន ឈានដល់អ្នកញៀនល្បែងប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន

កណ្តាល៖ សង្វៀនជល់មាន់ដ៏ធំមួយ នៅកណ្តាលវាលស្រែ ស្ថិតនៅភូមិជ្រេ១០០ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋ អះអាងថា បានដំណើរកា...

កណ្តាល៖សង្វៀនជល់មាន់ដ៏ធំមួយ នៅកណ្តាលវាលស្រែ ស្ថិតនៅភូមិជ្រេ១០០ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋ អះអាងថា បានដំណើរការយ៉ាងរលូននិងអនុញ្ញាតអោយអ្នកញៀនល្បែង លេងយ៉ាងសប្បាយរីករាយ បង្កភាពអនាធិបតេយ្យ ខណៈសមត្ថកិច្ចពាក់ព័ន្ធមិនឃើញចុះបង្ក្រាបឡើយ ។


ទន្ទឹមនេះ នៅថ្ងៃទី៤ ខែធ្នូ ក៏មានផ្ទុះអំពើហិង្សាមួយ ដោយអ្នកលេងល្បែងព្រួតគ្នាប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន ខណៈអ្នកសារព័ត៌មានចុះយកព័ត៌មាន នៅទីតាំងល្បែងជល់មាន់មួយនេះ ។ ប្រជាពលរដ្ឋ អះអាងប្រាប់ CPC NEWS ថា សង្វៀនជល់មានដ៏ធំមួយនេះ មានក្រុមអ្នកញៀនល្បែងចូលលេងជាច្រើននាក់ មិនក្រោមពី១០០នាក់ទេ ក្នុងមួយថ្ងៃៗ ដោយពេលលេងម្តងៗស្រែកហ៊ោរ កញ្ជៀវ យ៉ាងសប្បាយអឺងកង ។ ជាមួយគ្នានេះ ពេលអ្នកសារព័ត៌មានចុះទៅផ្សាយផ្ទាល់អោយសមត្ថកិច្ចស្រុកមុខកំពូល បានដឹងនិងមានវិធានការ នោះ ស្រាប់តែក្រុមអ្នកញៀនល្បែងជល់ មាន់ និង អ្នកកាងទីតាំងនោះ បានស្រែកគំរាម និង ដេញវាយអ្នកសារព័ត៌មានផងដែរ។


ជុំវិញបញ្ហានេះ លោកវរសេនីយ៍ ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានប្រាប់ CPC NEWS នៅថ្ងៃទី៤ ខែធ្នូ នេះ ថា ពិតជាមានទីតាំងកន្លែងល្បែងស៊ីសងជល់មាន់មែន និង មានការប្រើអំពើហិង្សា ផងដែរ ។ លោកអធិការ បន្តដា លោកបានអោយជំនាញកោះហៅភាគីទាំងសងខាងមកសួរនាំហើយ។ មជ្ឈដ្ឋានជាច្រើន បានរិះគន់ទៅលើសមត្ថកិច្ចស្រុកមុខកំពូល ថា ដល់ពេលមានរឿងហិង្សាកើតឡើង បានដឹងថាទីតាំងមួយនេះ មានល្បែងស៊ីសងខុសច្បាប់ ដោយមិនដឹងថា ទីតាំងនោះសមត្ថកិច្ចបានដឹងពីមុនហើយ ឬ ធ្វើមិនដឹងនោះទេ ? ៕
ប្រភព៖ https://www.media.cpc-news.com

Sponsor