Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជនសង្ស័យ​បើករថយន្ត​បង្ក​បុក​សិស្សស្រី​២​នាក់​ស្លាប់ នៅ​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ​

​ភ្នំពេញ ៖ អគ្គ​ស្នងការរង​នគរបាលជាតិ​២​រូប​គឺ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ដែលជា​ស្នងការ​នគរបាល...

​ភ្នំពេញ ៖ អគ្គ​ស្នងការរង​នគរបាលជាតិ​២​រូប​គឺ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ដែលជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ស្វែងរក​ចាប់ខ្លួន​អ្នកបើករថយន្ត​បង្ក ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។ គ្រា​ដែល​ការស្លាប់​របស់​ក្មេងស្រី​រងគ្រោះ​២​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ជា​ប្រធានបទ​ក្តៅគគុក​ក្នុង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​វាយប្រហារ​មកលើ​សមត្ថ​កិច្ច ខណៈដែល​សមត្ថកិច្ច​បា​ន​និង​កំពុង​មមាញឹក​ក្នុង​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ស្វែង​ចាប់​ជនបង្ក​នោះ ។​
​កិច្ចប្រជុំ​បានធ្វើ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​វត្តមាន​មន្ត្រីជាន់ខ្ពស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ក្រសួងមហាផ្ទៃ មន្ត្រីនគរបាល​ចរាច​រណ៍​ស្នងការដ្ឋាន​នគរបាល​ធានី​ភ្នំពេញ អធិការនគរបាល​ខ​ណ្ឌ​ជ្រោយចង្វារ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​កោះដាច់ និង ស្នងការរង​ផងដែរ ។​
​ក្នុង​កិច្ចប្រជុំ​នោះ លោក​អធិការនគរបាល​ខណ្ឌ​ជ្រោយចង្វារ នគរបាល​ប៉ុស្តិ៍​សង្កាត់​កោះដាច់ នគរបាល​ចរាចរណ៍​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ម្ចាស់​ទូកដរ ដែលមាន​ការផ្សព្វផ្សាយ​រង​ការចោទប្រកាន់ថា បាន​ចម្លង​រថយន្ត​បង្ក​រត់គេចខ្លួន​ក៏បាន​រាយការណ៍​អំពី​អង្គហេតុ និង​ការស្រាវជ្រាវ​ពី​ពេល​កើតហេតុ​រហូតដល់​បច្ចុប្បន្ន​នេះ ។ ក្រោយពី​ស្តាប់​របាយកាណ៍​នោះ​ហើយ កិច្ចប្រជុំ​ក៏បាន​សរុប វិភាគ​និង​មាន​ពន្លឺ​ខ្លះ​ដើម្បី​បន្ត​នីតិវិធី​ឈាន​ស្វែងរក​ចាប់ខ្លួន​អ្នកបើករថយន្ត​បង្ក ។ សំណុំ​រឿងនេះ​គេ​រំពឹងថា​នឹង​អាច​បំបែក​បាន​នៅពេល​ឆាប់ៗ​ខាងមុខ ដោយ​ជនបង្ក​មិនអាច​រត់គេចខ្លួន​ពី​សំណាញ់​ច្បាប់​នោះឡើយ ។​
​សូម​រំលឹកថា យុវតី​២​រូប​អាយុ​១២​ឆ្នាំ ឈ្មោះ ភ័​ណ្ឌ ភី​រ៉ា​ដា និង​យុវតី​អាយុ​១៣​ឆ្នាំ ឈ្មោះ ខេន កូ​វ៉ា បាន​រង​ការបុក​ដោយ​រថយន្ត​ស្លាប់​ជាមួយគ្នា​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​រៀន​ភាសា​អង់គ្លេស​នា​វេលា​ម៉ោង​ប្រមាណ​១៩​និង​០០​នាទី ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ដែល​ជាទី​ន្លែ​ង​មាន​សភាព​ស្ងាត់ជ្រងំ ។ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់ស្រមោល ប៉ុន្តែ​បាន​បន្សល់ទុក​នូ​វត្ថុតាង​រូបភាព​តាម​កាមេរ៉ា​សុវត្ថិភាព ក្នុងស្ថានភាព​យប់​ងងឹត​មិនអាច​ចាប់បាន​ស្លាក​លេខ​រថយន្ត​សង្ស័យ​បង្ក​គឺ​រថយន្ត​ហាយ​ឡិន​ឌ័​រ ឬក៏​រថយន្ត​អូ​ឌី​បានឡើយ ។
បន្ទាប់ពី​កើតហេតុ​ការណ៍​នោះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កោះដាច់​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​រាយការណ៍​ទៅ​ម្ចាស់​ទូកដរ​ដើម្បី​ចាប់​រថយន្ត​បង្ក​កុំឱ្យ​ឆ្លង​រត់គេច ។ ប៉ុន្តែ​ក្នុងស្ថានភាព​យប់​ងងឹត​រថយន្ត​បង្ក​បាន​បើក​រត់គេច​ដោយ​សុវត្ថិភាព ។ ទោះ​មានការ​រត់គេច​ក៏ដោយ ក្នុង​សំណុំ​រឿងនេះ​អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល​គ្រប់ផ្នែក និង​គ្រប់​ជំនាញ​ត្រូវតែ​តាម​ស្វែងរក​ចាប់ខ្លួន​ជនបង្ក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ឲ្យ​ខាងតែបាន ៕


Sponsor