Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ទីតាំងកម្សាន្តចំការ “តាអយ” នៅស្រុកបាទី ក្មេងស្ទាវដេញវាយគ្នាស្ទើរជារៀងរាល់ថ្ងៃ

តាកែវ ៖លោក ភួន ឈីម អភិបាលស្រុកបាទី កាលពីរសៀលថ្ងៃទី២ ខែធ្នូ ម្សិលមិញនេះ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងកម្សាន្តចំការ “តាអយ” ស្ថិតនៅឃ...

តាកែវ៖លោក ភួន ឈីម អភិបាលស្រុកបាទី កាលពីរសៀលថ្ងៃទី២ ខែធ្នូ ម្សិលមិញនេះ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងកម្សាន្តចំការ “តាអយ” ស្ថិតនៅឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីក្រុមក្មេងស្ទាវដេញវាយគ្នា ស្ទើរជារៀងរាល់ថ្ងៃ។ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទីទទួលផែនទេសចរណ៍និងមណ្ឌលកម្សាន្ត បានប្រាប់ CPC NEWS ថា ការចុះត្រួតពិនិត្យនេះ គឺអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យា សហការរាយការណ៍ជាមួយសមត្ថកិច្ចនូវសភាពការណ៍កើតឡើងនៅទីតាំងរបស់ខ្លួន ៕


លោក អះអាងថា ទីតាំងនេះមានច្បាប់ត្រឹមត្រូវ ។ ប៉ុន្តែបើម្ចាស់ទីតាំងមិនព្រមសហការ ទេ អាជ្ញាធរនឹងមានវិធានការផ្សេងៗ ជាបន្តបន្ទាប់ទៀត ។ គួររំលឹកថា សួនកម្សាន្តចំការ “តាអយ” ត្រូវបានប្រជាពលរដ្ឋ អះអាងថា មានរឿងមិនចេះ ចប់សោះ អស់ពីមួយរឿងចូលមួយរឿង គ្រាន់តែទើបបើកបានប៉ុន្មានខែប៉ុណ្ណោះ ។ កាលពី ថ្ងៃទី១ ខែធ្នូ ថ្មីៗនេះ មានក្រុមក្មេងស្ទាវ២ក្រុមមានគ្នាប្រមាណជិត៥០នាក់ ប្រដាប់ដោយដាវ និង ដំបង បានដេញវាយកាប់គ្នាដូចរឿងចិន បណ្តាលអោយមនុស្ស២នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ សកម្មភាពដដែលៗនេះហើយ ធ្វើអោយប្រជាពលរដ្ឋនៅ ក្បែរសួនកម្សាន្តចំការ “តាអយ” ស្នើសុំទៅដល់លោក ភួន ឈីម អភិបាលស្រុកបាទី មេត្តាជួយមានវិធានការផង ដោយពួកគាត់មានការភ័យខ្លាចខ្លាំងណាស់ ។


ប្រជាពលរដ្ឋរស់នៅភូមិក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានប្រាប់ CPC NEWS តាមទូរស័ព្ទថា តាំងពីមានគេបង្កើតកន្លែង សួនកម្សាន្តចំការ “តាអយ” នេះមក ពួកគាត់រស់នៅដោយភ័យខ្លាច រំខានដល់ពួកគាត់ខ្លាំងណាស់ស្ទើររាល់ថ្ងៃ រាល់យប់ តែម្តង ។ បើថ្ងៃសៅរ៍ ឬ ថ្ងៃអាទិត្យវិញ គឺក្រុមក្មេងទំនើងជាច្រើននាក់មានប្រុស មានស្រី ជិះម៉ូតូដេញកាប់ចាក់គ្នា ដូចរឿងចិនយ៉ាងអនាធិបតេយ្យ ដោយមិនដែលឃើញសមត្ថកិច្ចមូលដ្ឋានចុះមកបង្ក្រាប ឬ មានវិធានការសោះ ។ ពួកគាត់ឆ្ងល់ថា អាជ្ញាធរមានសមត្ថកិច្ចខ្លាចញញើតម្ចាស់ទីតាំង សួនកម្សាន្តចំការ “តាអយ” ឬ មានអ្វីនៅពីក្រោយខ្នង ? ។ ពួកគាត់បានសំណូមពរទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ និង លោក ភួន ឈីម អភិបាលស្រុកបាទី មេត្តាជួយមានវិធានការលើ សួនកម្សាន្តចំការ “តាអយ” និង បង្ក្រាបក្រុមក្មេងទំនើងទាំងអស់នោះផង ដើម្បីពួកគាត់រស់នៅគ្មានភាពភ័យខ្លាច ធ្វើអោយភូមិ ឃុំ មានសុវត្ថិភាព។ ទីតាំងសួនកម្សាន្តចំការ “តាអយ” នេះ ស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ ម្ចាស់ទីតាំង ត្រូវបានគេរាយការណ៍មកថា មាន ឈ្មោះ អ៊ូ រីម ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ បញ្ហានេះ លោកវរសេនីយ៍ ឃុត ឡូ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រាប់ CPC NEWS នៅព្រឹកថ្ងៃទី២ ខែធ្នូ នេះ ថា ពិតជាមានករណីក្រុមក្មេងស្ទាវដេញវាយ កាប់គ្នាមែន និង មានរបួស២នាក់ ហើយកម្លាំងលោកកំពុងស្រាវជ្រាវចាប់ខ្លូនក្រុមជនដៃដល់ហើយ។ ភាគីម្ខាងមកពីឃុំលំពង់ និង ភាគីម្ខាងទៀត នៅឃុំក្រាំងលាវ។ ទីតាំងមួយនេះ គឺ ឧស្សាហ៍មានរឿងណាស់ ។
ប្រភព៖​ https://www.edition.cpc-news.com
Sponsor