Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឆ្នាំនេះ​ប្រជាពលរដ្ឋត្អូញត្អែរពីតម្លៃត្រី​ប្រហុក ហក់ឡើងខ្ពស់ជាងរាល់​ឆ្នាំ ព្រោះការនេសាទត្រីមិនសូវបាន,,,

​ (ភ្នំពេញ​)៖ បន្ទាប់ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក​ផ្អក​ខណៈ​រដូវ​ត្រី​ប្រហុក...

​ (ភ្នំពេញ​)៖បន្ទាប់ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក​ផ្អក​ខណៈ​រដូវ​ត្រី​ប្រហុក​ចាប់ដំណើរការ​។​ទន្ទឹមនេះ​ក្រុម​ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរថា​តម្លៃ​ត្រី​ប្រហុក​ឆ្នាំនេះ​ថ្លៃ​ជាង​ឆ្នាំ​កន្លងទៅ​គឺ​ចន្លោះ​ពី​៥០០​រៀល​ទៅ​១.០០០​រៀល​ក្នុង​១​គីឡូក្រាម​។​ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកយកព័ត៌មាន​ដើមរាំងកាលពី​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​ស្ថិតក្នុង​ឃុំ​កំពង់ហ្លួង​ស្រុក​ពញា​ឭ​ខេត្តកណ្តាល​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ស្រីអូន​មកពី​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យដឹងថា​ត្រី​សម្រាប់ធ្វើ​ប្រហុក​លើក​នេះ​ថ្លៃ​ជាង​ឆ្នាំមុន​ក្នុងតម្លៃ​៣.៥០០​រៀល​ក្នុង​១​គីឡូក្រាម​។​


​ស្រីអូន​បាន​បន្តថា​ឆ្នាំ​កន្លងទៅ​មានតម្លៃ​តែ​១.៥០០​ឬ​២.០០០​រៀល​ប៉ុណ្ណោះ​ដោយ​អ្នកលក់​ប្រាប់​តម​កថា​ត្រី​រៀល​ឆ្នាំនេះ​មិនសូវ​សំបូរ​។​កំពុង​ប្រឡាក់ត្រី​អ្នកស្រី​គីម​មកពី​ស្រុក​ក្រាំងចេក​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដែរ​ដឹងថា​អ្នកស្រី​មក​ទិញ​ត្រី​ចំនួន​១០០​គីឡូ​ដើម្បី​ធ្វើ​ប្រហុក​សម្រាប់​ទទួលទាន​ពេញ​មួយឆ្នាំ​។​ព្រោះថា​ពេល​ទិញ​គេ​ធ្វើ​លក់​ស្រាប់​មានតម្លៃ​ថ្លៃ​ជាពិសេស​មិនមាន​ទំនុកចិត្ត​ក្នុង​ការហូប​និង​មិន​ឆ្ងាញ់​ជាដើម​ទើប​អ្នកស្រី​ធ្វើដំណើរ​មក​ទិញ​នៅទីនេះ​ផ្ទាល់​តែម្តង​ដោយ​មកជា​រៀងរាល់ឆ្នាំ​។​​កំពុង​ទទួល​ទិញ​ត្រី​ពី​អ្នកនេសាទ​លោក​រចនា​បាន​ត្អូញត្អែរថា​តម្លៃ​ត្រី​ឆ្នាំនេះ​ពិតជា​ថ្លៃ​ដែល​ផ្ទុយ​ពី​កា​ពិត​ថា​តម្លៃ​ត្រី​ប្រហុក​ធូរ​ថ្លៃ​និង​ប្រហាក់ប្រហែល​ពី​ឆ្នាំមុន​។​ប៉ុន្តែ​ជាក់ស្តែង​គឺ​ខុសគ្នា​ពី​៥០០​ដល់​១.០០០​រៀល​ក្នុង​១​គីឡូក្រាម​។​លោក​ឱ្យដឹងទៀតថា​ក្នុង​រដូវ​ត្រី​ប្រហុក​នេះ​លោក​តែងតែ​មក​ទិញ​ចំនួន​៦០=៧០​គីឡូ​ដើម្បី​ធ្វើ​ប្រហុក​ទុក​ទទួលទាន​ក្នុងផ្ទះ​និង​ចែកចាយ​បងប្អូន​។​


​ដោយឡែក​ក្រុម​ប្រជាពលរដ្ឋ​ដទៃ​ផ្សេងទៀត​បាន​រៀបរាប់ថា​ទាក់ទង​តម្លៃ​ត្រី​ប្រហុក​នេះ​បើ​គិត​ជាត​ម្លៃ​រួម​ដូចជា​ថ្លៃ​ទិញ​ត្រី​និង​ការចំណាយ​ថ្លៃ​វ៉ៃ​ត្រី​ឱ្យ​សាច់​ទន់​ដើម្បី​យកទៅ​ប្រឡាក់​ឱ្យក្លាយ​ជា​ប្រហុក​សរុប​ប្រមាណ​៤.០០០ ដល់​៤.៥០០​រៀល ក្នុង​១​គីឡូ​។​​កាលពីពេល​កន្លងទៅនេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ត្រី​ឆ្នាំនេះ​រៀង​ខ្សត់​ជាង​ឆ្នាំ​កន្លងទៅ ដោយសារតែ​នៅ​រដូវវស្សា​ឆ្នាំនេះ ទឹកធំ​ឡើង​យឺត នៅពេល​ស្រក​វិញ​លឿន ដែលជា​ហេតុ​ធ្វើឱ្យ​ត្រី​ពង​កូន​មិនបាន​ច្រើន​។ លោក​លើកឡើងថា ការ​ខ្សត់​ត្រី​នេះហើយ ដែលជា​ហេតុ​នាំ​តម្លៃ​ត្រី​ប្រហុក​ឆ្នាំនេះ​ត្រូវ​ឡើងថ្លៃ​ជាង​ឆ្នាំ​កន្លងទៅ​៕
ប្រភព៖ https://www.dermrang.com
Sponsor