Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ល្បួងក្មេងស្រីអនីតិជន រំលោភបានសម្រេច​ ២លេីក​ និងធ្វេីទារុណកម្ម ​របួសស្នាមពេញខ្លួន តែអធិការក្រុងព្រះសីហនុថា​ បណ្ដឹងរំលោភគ្មានទេ​ តែទទួលបានបណ្ដឹងហិង្សារ…

ខេត្តព្រះសីហនុ ៖ (ដំណឹងបឋម​)មាន​ករណី​ចាប់​រំលោភបាន​សម្រេច​រហូត​ ២លើក និងធ្វើទារុណកម្ម​លើ​ក្មេងស្រី​​រងគ្រោះ ជាអនិតិជន​​ម្នាក់​ ដោយបាន​​គំរា...

ខេត្តព្រះសីហនុ ៖ (ដំណឹងបឋម​)មាន​ករណី​ចាប់​រំលោភបាន​សម្រេច​រហូត​ ២លើក និងធ្វើទារុណកម្ម​លើ​ក្មេងស្រី​​រងគ្រោះ ជាអនិតិជន​​ម្នាក់​ ដោយបាន​​គំរាម​សម្លាប់​ កើតឡើង​កាលពី​យប់​ថ្ងៃទី​៦ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​អូរ២​ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ​។ ដោយ​ជនសង្ស័យ​ឈ្មោះ​ សុភត្រា​ មុខរបរ​លក់ដូរ​រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ ចំណែក​ក្មេងស្រី​(ជនរងគ្រោះ)​ឈ្មោះ​ ច.ស.ន អាយុ​ ១៦ឆ្នាំស្រុកកំណើត​ ខេត្ត​បាត់ដំបង​ មកនៅ​ក្រុងព្រះសីហនុ​ធ្វើការ​ងារកាសុីណូ​ (ជាអនីតិជន​) ។


បើតាម​ក្មេងស្រី​រងគ្រោះ​បាន​រៀបរប​ថា​ នាងបាន​ស្គាល់​ឈ្មោះ​ សុភត្រា​ (ជនសង្ស័យ​) តាមរយៈ​ម្ដាយ​របស់គេ​លក់ដូរ​ ហើយ​ខ្លួន​បានទៅទិញ​របស់របរ​នៅទីនោះ​ ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ សុភត្រា​ នេះ​ចាប់​អូសដៃ​ចូលក្នុង​ផ្ទះ ហើយ​ធ្វេីសកម្មភាព​ចាប់នាងរំលោភ រហូត​បាន​សម្រេច ​ចំនួន​២លើក កាលពីថ្ងៃទី​៣ ខែធ្នូ​ ឆ្នាំ ២០១៩ ដោយ​បាន​គំរាមកំហែង​នាង​ ​​មិនឲ្យបែករឿងនេះឡើយ​។ រហូត​មកដល់​យប់ថ្ងៃ​ទី​៦ ធ្នូ​ ស្រាប់តែ​ឈ្មោះ​ សុភត្រា​ នេះ​ មក​គំរាម​ឲ្យនាងឡើង​ជិះម៉ូ​តូ​យកទៅផ្ទះគេ​ម្ដងទៀត​ នៅ​ពេល​នោះ​ខ្លួន​ក៏មានបំណងរត់ចេញប៉ុន្តែ​ត្រូវ​បាន​ជនសង្ស័យ​ចាប់អូសចូល​ក្នុង​ផ្ទះ​ទាញ​កាំបិត​មក​គំរាមសម្លាប់​ និង​បាន​កាត់ខោអាវ​លើ​ខ្លួន​របស់នាង​អស់​រួច​វាយ​នាងឲ្យរង​របួស​ពេញខ្លួន​ប្រាណ ។


ក្មេងស្រីជាជនរងគ្រោះបន្តថា​ នាងក៏បាន​ស្រែកហៅ​ឲ្យ​គេជួយ​ប៉ុន្តែ​នៅទីនោះ​មានតែ​ម្ដាយ​របស់​ឈ្មោះ​សុភត្រា​នេះ​ មិនបានជួយ​ទេ​ ផ្ទុយទៅវិញ​គាត់ថែមទាំង​ទាញទ្វាបិត​មិនឲ្យ​នាង​រត់ចេញ​ទៀតផង​។ នាង​បាន​បញ្ជាក់​ថា​ នៅ​យប់​កើតហេតុ​មិន​ទាន់​បានរំលោភ​ទេ​ ប៉ុន្តែ​បាន​វាយ​នាង​បណ្ដាលឲ្យ​រងរបួស​​និង​គំរាម​សម្លាប់​។ ពេលនោះ​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់នាង​ជួយប្ដឹង​សមត្ថកិច្ច​​ ក្រោយមកសមត្ថកិច្ច​បាន​ចុះ​ឃាត់​ខ្លួន​ឈ្មោះ​ សុភត្រា ​នោះតែម្ដង​។ ចំណែកឯ​ម្ដាយ​របស់​ជនរងគ្រោះ​បាន​រៀបរប​ថា​ នៅពេលដែលឮថា កូនស្រីរបស់គាត់ត្រូវបានគេវាយនិងរំលោភ គាត់​មាន​ការ​ភិតភ័យ​ខ្លាំង​ណាស់​ និង​បានមក​ជួបកូន​ស្រីឃើញ​មាន​ស្នាមរបួស​ពេញខ្លួន​ ហើយមុខ​ហើម​ គាត់​បាន​នាំកូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។ គាត់​បាន​សំណូមពរ​ទៅដល់​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​កូន​ស្រី​គាត់​ផង កូនស្រី​គាត់​ទើបតែ​អាយុ​១៦ឆ្នាំទេ​។ ពាក់ព័ន្ធ​និង​បញ្ហា​នេះ​លោក​ ភុល​ ភស្ដា​ អធិការ​នគរបាល​ក្រុងព្រះសីហនុ​ បាន​ប្រាប់ភ្នាក់ងារសារ​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា​ លោក​បានចុះ​ទៅ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់មែន​ ប៉ុន្តែ​លោក​មិន​បាន​ទទួល​ពាក្យបណ្ដឹង​ថា​ មាន​ករណី​ចាប់​រំលោភ​នោះទេ​ គឺលោក​បាន​ទទួល​តែ​ពាក្យ​បណ្ដឹង​ថា​ (ជា​ករណី​ប្រើអំពើ​ហិង្សា​) តែប៉ុណ្ណោះ​ ៕
ប្រភព៖ https://www.tnb-news.com
Sponsor