Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ព័ត៌មានជាតិលោក​ កឹម​ សុខា​ ៖​ ការពារសិទ្ធិមនុស្ស​ គឺ​ ថែរក្សាសន្តិភាព

ព័ត៌មានជាតិ លោក​ កឹម​ សុខា​ ៖​ ការពារសិទ្ធិមនុស្ស​ គឺ​ ថែរក្សាសន្តិភាព ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ 2019    ម៉ោង  8:54 am   ព័...

ព័ត៌មានជាតិ

លោក​ កឹម​ សុខា​ ៖​ ការពារសិទ្ធិមនុស្ស​ គឺ​ ថែរក្សាសន្តិភាព


លោក​ កឹម​ សុខា​ ៖​ ការពារសិទ្ធិមនុស្ស​ គឺ​ ថែរក្សាសន្តិភាព

លោក​ កឹម​ សុខា​ សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក​ ថា​ ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើបម្រះ ហើយអាចនាំមកនូវអស្ថេរភាពសង្គម ដែលជាកត្តានាំឲ្យប៉ះពល់ដល់សន្តិភាព​ ។
លោកបន្តថា​ ដូចមានខ្លឹមសារនៅក្នុងបុព្វកថានៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សដែលរដ្ឋធម្មនុញ្ញខ្មែរយើងទទួលស្គាល់ បានបញ្ជាក់ថា ការការពារសិទ្ធិមនុស្ស គឺជាការចាំបាច់ដើម្បីចៀសវាងកុំឲ្យមនុស្សត្រូវបង្ខំចិត្តជ្រើសរើសយកការប្រឆាំងនឹងការគៀបសង្កត់ រំលោភបំពានណាមួយ ដោយពឹងផ្អែកលើការរើបម្រះបះបោរ​ ។
ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ​ រូបនេះ​ សង្កត់ធ្ងន់ថា​ “ដោយយល់និងឲ្យតម្លៃខ្ពស់បំផុតលើសិទ្ធិមនុស្សដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការអភិវឌ្ឍនោះហើយ ទើបជាងពីរទសវត្សន៍មកនេះ ខ្ញុំបានបូជាពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន កម្លាំងកាយនិងចិត្ត ក្នុងការលើកកំពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ”
ជាមួយគ្នានេះ​ លោក​ កឹម​ សុខា​ អះអាងថា​ សិទ្ធិមនុស្សគឺជាមរតករបស់មនុស្សជាតិ វាមិនមែនជារបស់ជាតិសាសន៍ណាមួយផ្តាច់មុខឡើយ។ការចូលរួមលើកកំពស់និងការពារសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះទេ​ ៕ប្រភព៖https://www.media.cpc-news.com/archives/6540
Sponsor