Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឈ្លក់វង្វេងនឹងតួឯក តាំងពីបានដាវអាជ្ញាសឹកមក​ ងាកកាប់ៗ​ !​ ក្រុមអ្នកលក់ដូរនៅឆ្នេរអូរត្រេះតវ៉ា​នៅមុខសាលាខេត្តព្រះសីហនុ​

ក្រុងព្រះសីហនុ ៖ ក្រុមអាជីវករបើកហាងលក់ដូរម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរត្រេះ ចំនួន៦២ គ្រួសារ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩​ បាននាំគ្នាប្...

ក្រុងព្រះសីហនុ៖ ក្រុមអាជីវករបើកហាងលក់ដូរម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរត្រេះ ចំនួន៦២ គ្រួសារ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩​ បាននាំគ្នាប្រមូលម្តុំនៅមុខសាលាខេត្តព្រះសីហនុ ដើម្បីស្នើសុំជួបលោកអភិបាលខេត្ត ជួយដោះស្រាយបញ្ហាជុំវិញការបណ្ដេញពួកគាត់ឱ្យរុះរើរ ក្យូស ហាង លែងឱ្យលក់ដូរនីទីនេះតទៅទៀត។
ក្រុមអាជីវករលើកឡើងថា​អាជ្ញាធរខេត្តព្រះសីហនុ​ មិនគួរដាច់ណាត់បណ្ដេញពួកគាត់ដោយគ្មានការចរចា ឬជួបជុំពិភាក្សាបែបនេះទេ គួរតែផ្ដល់ឱ្យពួកគាត់នូវគម្រោងស្តង់ដារណាមួយ ដើម្បីធ្វើការអភិវឌ្ឍន៍ ក៏ដូចរៀបចំសណ្ដាប់ធ្នាប់​ ហើយពួកគាត់នឹងអនុវត្តតាម កុំអាងបានដាវអាជ្ញាសឹក កាប់យកៗ។
ក្រុមអាជីវកររិះគន់ទៀតថា​ ពួកគាត់រស់នៅលើឆ្នេរអូត្រេះនេះ​ច្រើនឆ្នាំណាស់មកហើយ​ ដូច្នេះគួរតែទុកផ្លូវឱ្យគាត់រស់ផង​ មិនត្រូវថា ដេញ​ ក៏ដេញ បែបនេះទេ , ម៉្យាង ពួកគាត់លក់ដូរនៅទីនេះ​ មិនមានការបង្ហូរទឹកចូលសមុទ្រឡើយ គឺបង្ហូរចូលទៅក្នុងប្រព័ន្ធលូតែប៉ុណ្ណោះ​ ពួកគាត់ចង់ឱ្យមន្ត្រីអាជ្ញាធរ ចុះមកពិនិត្យ អំពីអនាម័យ និងសណ្ដាប់នៅទីនេះ ជាជាងការបណ្ដេញដាច់ក្បាល ដាច់កន្ទុយ,​។ មានរឿងមួយស្រដៀងគ្នានេះដែរ​ ហេតុអ្វី ក៏នៅឆ្នេរឯករាជ្យ គេលក់ដូរបាន?
គួរបញ្ជាក់ថា​ នៅមុននេះ​ អាជ្ញាធរខេត្តព្រះសីហនុ​ បានចេញសេចក្ដីជូនដំណឹងមួយ ចុះថ្ងៃទី០៤ ខែធ្នូ​ ឆ្នាំ២០១៩​ បង្គាប់ឱ្យក្រុមអ្នកលក់ដូរ​ មានក្យូស​ ហាងផ្សេងៗ​ ត្រូវរុះរើសំណង់នេះចេញពីទីឆ្នេរអូរត្រេះ​ ដើម្បីអាជ្ញាធរយកឆ្នេរនេះធ្វើការអភិវឌ្ឍ​ជាឆ្នេរស្អាត។​ លិខិតជូនដំណឹងនោះ​ បានមកដល់ដៃក្រុមអាជីវករ​ នៅថ្ងៃទី០៨​ ខែធ្នូ​ ហើយមកដល់ថ្ងៃទី៣០ ខែធ្នូ ទៅហើយ​ ក្រុមអាជីវករមិនទាន់បានរុះរើចេញនៅឡើយទេ​ , ផ្ទុយទៅវិញ​ ពួកគេបានធ្វើការតវ៉ានៅមុខសាលាខេត្ត​ ស្នើសុំឱ្យមានការជួបចរចា​ ដើម្បីរកដំណោះស្រាយ។
ពាក់ព័ន្ធនឹងការបណ្ដេញប្រជាពលរដ្ឋឱ្យចេញពីចំណីផ្លូវ​ ចេញពីឆ្នេរ ចេញពីតំបន់ហាមឃាត់​ផ្សេងៗ​របស់អាជ្ញាធរខេត្តព្រះសីហនុនាពេលថ្មីៗនេះ​ ត្រូវបានប្រជាពលរដ្ឋជាច្រើនរិះគន់​ លោក គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុថា​ តាំងពីបានដាវអាជ្ញាសឹកមក​ គឺ ងាកកាប់ៗ គ្មានត្រាប្រណីសោះតែម្ដង​ , ការអនុវត្តច្បាប់​ គោលការណ៍រាជរដ្ឋាភិបាល​ ឬបទបញ្ជារាជរដ្ឋាភិបាល​ គឺជារឿងត្រឹមត្រូវហើយ​ តែយ៉ាងណាក៏ដោយ ក៏ត្រូវមានវិធីសាស្ត្រ ប្រើមនោគមន៍វិជ្ជា​ មនោសញ្ចេតនា​ លួងលោម ពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋដែរ កុំអាងតែជាអ្នកដឹកនាំគេ ងាកកាប់ៗ​ ខ្វះសីលធម៌ សុជីវធម៌​ ជាមួយបងប្អូនប្រជាពលរដ្ឋឱ្យ សន្លឹកឆ្នោតរបស់អ្នក គឺស្ថិតក្នុងដៃប្រជាពលរដ្ឋនោះទេ​ …​ កុំភ្លេចថា អ្នកឯងដើរតួឯក​បានតែប៉ុន្មានឆ្នាំនោះទេ​ ដូច្នេះ​ កុំឈ្លក់វង្វេងនឹងតួឯកពេក៕







Sponsor