Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប្រធានាធិបតីបារាំង បដិសេធមិនទទួលយកសំណើរមីស៊ីល របស់លោក ពូទីន

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបដិសេធមិនទទួលយកសំណើរុស្ស៊ី ក្នុងការដាក់បម្រាម មិនឲ្យដាក់ពង្រាយ...

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបដិសេធមិនទទួលយកសំណើរុស្ស៊ី ក្នុងការដាក់បម្រាម មិនឲ្យដាក់ពង្រាយមីស៊ីលនៅអ៊ឺរ៉ុប ប៉ុន្តែបាននិយាយថា វាសំខាន់ខ្លាំងណាស់ ដែលការផ្តួចផ្តើមគំនិតរបស់វិមានក្រឹមឡាំងនេះ មិនគួរត្រូវបានច្រាន ចោលតាមធម្មតា។


ប្រទេសរុស្ស៊ីបាន អំពាវនាវឲ្យសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ធ្វើការប្រកាសផ្អាកឈប់ដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែវាយប្រហារក្នុងចម្ងាយខ្លីនិងមធ្យម នៅក្នុងតំបន់អ៊ឺរ៉ុប ក្រោយពីមានសន្ធិសញ្ញាមួយ ដែលហាមឃាត់ការដាក់ពង្រាយបែបនោះ ត្រូវបានចប់ជាផ្លូវការ កាលពីខែសីហា។ លោក Emmanuel Macron ដែលជួបជាមួយអគ្គលេខាធិការអង្គការ សម្ព័ន្ធមិត្តណាតូ លោក Jens Stoltenberg នៅក្នុងទីក្រុងប៉ារីស សម្រាប់កិច្ចពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានមានប្រសាសន៍ថា ប្រទេសបារាំងមិនទទួលយកដាច់ខាត ចំពោះសំណើនោះ៕
ប្រភព៖ https://csndaily.com
Sponsor