Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ទីបំផុត ជើងខ្លាំង បើកបររថយន្ដបុកនគរបាលនៅក្រុងតាខ្មៅ ត្រូវបងស្រីរបស់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់

ខេត្តកណ្ដាល ៖ ពិតជាមិនអាចគេចខ្លួនទៅណារួចទេ ទីបំផុតបងស្រីរបស់ជនបង្កដែលបើកឡានបុកមន្ដ្រីនគរបាលចរាចរបាក់ជើងខ្ទាតចម្ងាយ៥ម៉ែត្រនោះនៅពេលនេះត្រូវបាន...

ខេត្តកណ្ដាល ៖ ពិតជាមិនអាចគេចខ្លួនទៅណារួចទេ ទីបំផុតបងស្រីរបស់ជនបង្កដែលបើកឡានបុកមន្ដ្រីនគរបាលចរាចរបាក់ជើងខ្ទាតចម្ងាយ៥ម៉ែត្រនោះនៅពេលនេះត្រូវបានបងស្រីរបស់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីហើយ ។ការដែលក្រុមគ្រួសារជនបង្កហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់បែបនេះគឺជាកាយវិការដ៏ទន់ភ្លន់មួយសម្រាប់ជាគម្រូល្អដល់អ្នកផ្សេងទៀតដែលកន្លងមកឲ្យតែមានករណីគ្រោះ ថ្នាក់ចរាចរកើតឡើងជនបង្កតែងរត់គេចខ្លួនជាប្រចាំ ។ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកឲ្យដឹងថា ជនបង្កត្រូវបានបងស្រីបង្កើត នាំមកប្រគល់ឲ្យសមត្ថកិច្ច នៅវេលាម៉ោង០៩និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីទទួលទោសទណ្ឌ តាមផ្លូវច្បាប់ ក្រោយបើករថយន្ដបុកមន្ដ្រីនគរបាលបណ្ដាលឲ្យរងរបួសរួចមកនោះ ។ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ កំពុងធ្វើការសួរនាំជនបង្ក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ បើតាមលោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា អ្នកបើករថយន្តមានឈ្មោះ ចំណាន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។ គួររំលឹកថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលត្រូវបានរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ឆ្លងកាត់។ មន្ដ្រីនគរបាលរងគ្រោះរូបនោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។ មុនពេលកើតហេតុគេឃើញ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បួនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រនិងបាក់ជើងទាំងពីរតែម្ដង ។ ដោយមានការ អាណិតអាសូរ ដល់កងកំលាំង កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលដែលកំពុងមើលថែទាំម្តាយក្មេក នៅមន្ទីរពេទ្យកាល់ម៉ែតសម្ដេចលោក បានឆ្លៀតចូលសួរសុខទុក្ខ មន្រ្តីនគរបាលចរាចរម្នាក់ ដែលត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសធ្ងន់រហូតធ្វើការវះកាត់ ក្នុងពេលកំពុងបំពេញភារកិច្ចបញ្ជាចរាចរណ៍ជូនថ្នាក់ដឹកនាំឆ្លងកាត់ ។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ជូនថា នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការព្យាបាលផងដែរ នេះជាកាយវិកាមិនអាចបំភ្លេចបានឡើយ ចំពោះការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំរបស់យើង ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជួបបញ្ហាផ្សេងៗ និងផលលំបាកចំពោះមុខ។ ប្រភព៖http://khmer.peoplenews.asia
Sponsor