Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

នគរបាល ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នងក្លឹបកម្សាន្ត «ម៉ា​ស្ទ័រ​ ​ក្លឹប​» រកឃើញមនុស្ស ចំនួន ៣០នាក់ មានផ្ទុកសារធាតុញៀន

(កំពង់ស្ពឺ) ៖ ក្លឹបកម្សាន្តដ៏ល្បីល្បាញមួយកន្លែង «ម៉ាស័្ទរក្លឹប» ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងចម្រុះការិយាល័យប្រឆាំងគ្រឿងញ...

(កំពង់ស្ពឺ)៖ ក្លឹបកម្សាន្តដ៏ល្បីល្បាញមួយកន្លែង «ម៉ាស័្ទរក្លឹប» ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងចម្រុះការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ សហាការជាមួយកម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលក្រុងច្បារមន និងអាជ្ញាធរ បានបើកប្រតិបត្តិការទ្រុងទ្រាយធំចុះបង្ក្រាបដោយធ្វើតេស្តទឹកនោមរកឃើញយុវ័យប្រុស–ស្រី ៣០នាក់ មានផ្ទុកនូវសារធាតុញៀនក្នុងចំណោមមនុស្សសរុប ៦០នាក់។


នគរបាល បាននិយាយថា ក្លឹបកម្សាន្ត «ម៉ា​ស្ទ័រ​ ក្លឹប» មានម្ចាស់បើកធ្វើអាជីកម្មឈ្មោះ ហាន​ លៀងហេង​ ហៅ​ ប្រុស​អ៊ួច​ ភេទប្រុសអាយុជាង ៤០ឆ្នាំ មានទីតាំងតាមផ្លូវតុងជាប់របងស្ទីរឌូយោថតភាពយន្ត ស្ថិត​ក្នុង​ភូមិ​សំណង់​ សង្កាត់​រការធំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលចុះបង្ក្រាបករណីគ្រឿងញៀនក្នុងក្លឹបកម្សាន្ត «ម៉ាស្ទ័រក្លឹម» បានប្រាប់ឱ្យដឹងថា ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ និងធ្វើ​តេស្ដ​រកអ្នក​ប្រេីប្រាស់​សារធាតុ​ញៀន​នៅក្លឹបកំសាន្ដរាត្រ ​ «ម៉ា​ស្ទ័រ​ឌីស្កូ​ ក្លឹប​» នេះ ធ្វើឡើងនៅយប់ថៃ្ង​ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ។


​កម្លាំង​នគរបាល​ ការិយាល័យ​ប្រឆាំង​គ្រឿ​ង​ញៀន​ ស្នងករនគរបាលខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​ន​គ​របាល​ក្រុង​ច្បារមន​, ការិយា​ល័​យ​អន្ដរាគមន៍​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ព្រមទាំងអាជ្ញាធរ​មូលដ្ឋាន​ មេភូមិ​ ចៅសង្កាត់​ ក្រុមប្រឹក្សា​សង្កាត់​ ក្រុមប្រឹក្សា​ក្រុង​ច្បារមន​ បាន​ចុះត្រួតពិនិត្យករណី​អ្នកប្រេីប្រាស់សារធាតុញៀនក្នុងក្លឹប​ឌីស្កូ​ «ម៉ាស្ទ័រ​ ក្លឹប​»​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ម៉ា​ត់​ ធុច​ ស្នងការរង​ ទទួលប្រឆាំងបទល្មើស លោកឧត្តម​សេនីយ៍​ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ អធិការ​ក្រុង​ច្បារមន​ ចៅស​ង្កាត់​រការធំ​ រួមជាមួយ​កងកម្លាំង​នគរ​បា​ល​ជាច្រើន​នាក់​ទៀត។ ក្នុងពេលចុះប្រតិបត្តិការនោះ កម្លាំងនគរបាលបានស្នើសុំការសហការជាមួយឈ្មោះ​ ហាន​ លៀងហេង​ ហៅ​ ប្រុស​អ៊ួច​ ម្ចាស់​ក្លឹប​ឌីស្កូ​ «ម៉ាស្ទ័រ​ក្លឹប»​ និងបានធ្វើ​តេស្ដ​លើក្រុមយុវវ័យដែលចូលកម្សាន្តសប្បាយរកអ្នក​ប្រេីប្រាស់​សារធាតុ​ញៀន​ ៣០នាក់តាម​រយៈ​ការពិនិត្យទឹកនោមក្នងចំណោមមនុស្សប្រុស-ស្រី ៦០នាក់​ហើយភាគ​ច្រើន​​មានអាយុចាប់ពីចន្លោះ៣០​ឆ្នាំ​ចុះក្រោម​។


លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានលើកឡើងថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ គឺជារឿង​ចាំបាច់​ដែល​ត្រូវតែមានការចូលរួមពីគ្រប់ស្ថាប័នជំនាញ​និងអ្នកពាក់ព័ន្ធ​ទាំងអស់​ ​ពិសេស​ ក្រុម​គ្រួ​សារ​ អា​ណាព្យាបាល​ លោកគ្រូ​ អ្នក​គ្រូ​ អាជ្ញាធរ​ភូមិ​ ឃុំ​ សង្កាត់​ នៅមូលដ្ឋាន​ផងដែរ។ លោកបន្តទៀតថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន គ្រប់បណ្តាអង្គរភាពក្រុង ស្រុកបានស្រាវជ្រាវកំណត់បានមុខសញ្ញាឈានដល់ការបង្ក្រាបជារាងរាល់ថ្ងៃ ប៉ុន្តែករណីខ្លះទៀតមន្ត្រីជំនាញមិនទាន់សើបអង្កេតរកឃើញព្រោះនៅខ្វះព័ត៌មាន និងខ្វះការចូលរួមសហការពីមជ្ឈដ្ឋានទូរទៅតែម្តង។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យមានការចូលសហការដោយមិនអា​ចខ្វះបានពីម្ចាស់​ទីតាំង​ក្លឹបកម្សាន្ត ឌីសស្កូរ ខារ៉ាអូខេ​ ទាំង​អស់​ត្រូវ​តែផ្សព្វផ្សាយអោយយល់ជ្រួតជ្រា​ប​លេីបញ្ហាគ្រឿងញៀន​ និងចូលរួមដោយ​ស្មោះស័្មគ្រ​ ដេីម្បីសង្គមយេីង​គ្មាន​គ្រឿងញៀន​។


ក្រុមអ្នកនិយមរកសេវាកម្សាន្តពេលរាត្រី បានប្រាប់ថា ថៅកែក្លឹបកម្សាន្ត«ម៉ាស័្ទរក្លឹប» នេះ ក្នុងមួយយប់ៗប្រមូលលុយមិនចេះតិចនោះទេពីភ្ញៀវចូលទៅរាំលេង ផឹកស៊ី សប្បាយ ព្រោះភ្ញៀវដែលចូលទៅត្រូវកក់សាឡុងអង្គុយលេង។ ប្រភពបន្តទៀតថា ភ្ញៀវដែលចូលកម្សាន្តក្លឹបនេះ បើកក់យកសាឡុងធម្មតាមួយឈុត ៥៥ដុល្លារដាក់ស្រាបៀរមួយកេស (កំប៉ុង)។ ចំពោះសាឡុង VIP មួយឈុតតម្លៃ ៧៥ដុល្លារស្រាបៀមួយកេះ(ដប)។ ចំពោះអ្នកដែលចូលកម្សាន្តក្នុងក្លឹបកម្សាន្ត «ម៉ាស័្ទរក្លឹប» ពួកគេមានអាយុចន្លោះពី១៥ឆ្នាំដល់៣៥ឆ្នាំហើយក្នុងចំណោះអ្នកទាំងនោះមួយចំនួន គឺមានការពាក់ព័ន្ធការសេពគ្រឿងញៀន និងជួញដូរផងដែរ។ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧប្បនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ ក្រសួង​មហាផ្ទៃ​ ធ្លាបមានប្រសាសន៍ថា កម្លាំងនគរបាលគ្រប់រាជធានី ខេត្តត្រូវតែរឹតបន្តឹងការបង្ក្រាបករណីជួញដូរគ្រឿងញៀនគ្រប់រូបភាពជាពិសេសតាមក្លឹបកម្សាន្ត ឌីសស្កូរ មណ្ឌលកម្សាន្ត ការ៉ាអូរខេអាហារនានា។ បើរកឃើញក្លឹបកម្សាន្តការ៉ាអូរខេអាហារ….ទាំងនោះបានផ្តល់ទីតាំងឱ្យមានការប្រើប្រាស់ជួញដូរនូវសារធាតុត្រូវប្រឈមមុខបិទអាជីវកម្មតែម្តង៕ ប្រភព៖ https://phnompenhtimes.com.kh
Sponsor