Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

http://k-esan.com/Detail/201912517359392

ខេត្ត​ឧត្ដរមានជ័យ ៖ មន្ត្រី​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត ឧត្តរមានជ័យ បាន​លើកឡើង​ថា​ចាប់តាំងពី គណកម្មការ​ចុះបង្ក្រាប​បទល្មើស ធនធានធម្មជ...

ខេត្ត​ឧត្ដរមានជ័យ ៖ មន្ត្រី​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត ឧត្តរមានជ័យ បាន​លើកឡើង​ថា​ចាប់តាំងពី គណកម្មការ​ចុះបង្ក្រាប​បទល្មើស ធនធានធម្មជាតិ​បាន​កន្លងផុត​ទៅ​ជា​ច្រើន​ខែ​ហើយ យ៉ាងណា​ក៏​ដោយ​រហូតមក​ដល់ពេលនេះ ក្រុម​ឈ្មួញ​ជាច្រើន​នៅ​តែ​បន្ត​សម្រុក ដឹកជញ្ជូន ឈើ​យ៉ាង​អនាធិបតេយ្យ​ដដែល​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យ​ដឹង​ដែរថា ក្រុម​ឈ្មួញ​ជាច្រើន​នាក់​បាន​ធ្វើការ​សំរុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​សហគមន៍​តោងយ៉ោង​នៃ​ខេត្ត​ព្រះវិហារ​ដែល​ជាប់​នឹង​តំបន់​ការពារ​គូលែន​ព្រំ​ទេព​ហើយ​ធ្វើ​ការដឹកជញ្ជូន​ឆ្លងកាត់​ភ្នំ​ពុល​ដើម្បី​យក​មក​ស្ទុប​ទុក្ខ​ក្នុងភូមិ​មួយចំនួន​ដែល​ស្ថិតក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​រួចហើ​យ​ធ្វើ​ការដឹកជញ្ជូន​យកម​កចែក​ចាយ​ក្នុង​ខេត្តសៀមរាប​បាន​ដោយ​រលូន​។​

​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ពិសេស មន្ត្រី​បរិស្ថាន​ដែល​មាន​ស្នាក់ការ​នៅក្នុង ស្រុក​ត្រពាំង​ប្រាសាទ​គឺជា​អ្នកបើក​ដៃ​ឲ្យ ក្រុម​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ឈើ​តាមតែ​អំពើ​ចិត្ត​ខណៈពេល​ដែល​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ធ្វើ​ការដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្នាក់ការ​បរិស្ថាន​ក៏ដូចជា​ស្នាក់ការ​សមត្ថកិច្ច​ផ្សេងៗ​ទៀត​រួមមាន​ជាច្រើន​កន្លែង​។​ផ្ទុយ​ទៅ​វិញ​មន្ត្រី​បរិស្ថាន​ក៏ដូចជា​សមត្ថកិច្ច​ទាំងនោះ​បាន​រក្សា​ភាពស្ងប់ស្ងាត់​ពុំមាន​ចំណាត់ការ​ធ្វើការ​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​នោះទេ​។​

​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ចំៗ​ថា​គឺជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទើប​បណ្ដាលឱ្យ​ក្រុម​ឈ្មួញ​ទាំងនោះ​ហ៊ាន​ដឹកជញ្ជូន​ឈើ​បាន​តាមតែ​អំពើ​ចិត្ត​ដោយ​មិន​ខ្លាច​នឹង​និង​អ្វី​ទាំងអស់​៕​ខ្មែរ​ឥសាន
ប្រភព៖http://k-esan.com/Detail/201912517359392




Sponsor