Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

https://www.media.cpc-news.com/archives/5336

ព័ត៌មានជាតិមន្ត្រីនឹងប្តឹងម្ចាស់សិប្បកម្ម៣នាក់ ករណីផលិតស្ករត្នោតក្លែងក្លាយ​ នៅស្រុកបាទី តាកែវ ៖កាលពីប៉ុន្មានថ្ងៃមុននេះ​ អាជ្ញាធរស្រុកបាទី ...

ព័ត៌មានជាតិមន្ត្រីនឹងប្តឹងម្ចាស់សិប្បកម្ម៣នាក់ ករណីផលិតស្ករត្នោតក្លែងក្លាយ​ នៅស្រុកបាទី

តាកែវ៖កាលពីប៉ុន្មានថ្ងៃមុននេះ​ អាជ្ញាធរស្រុកបាទី សហការជាមួយមន្រ្តីជំនាញមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត មន្រ្តីជំនាញកាំកុងត្រូល ចុះបង្រ្កាបទីតាំងសិប្បកម្មស្ករត្នោតក្លែង បានចំនួន៤ទីតាំង នៅឃុំកុមាររាជា ខណៈដែលពលរដ្ឋរាយការណ៍មកថា មានជាង៥០ទីតាំងផ្សេងទៀត កំពុងដំណើរការដោយរលូន ក្នុងស្រុកបាទី។


បើយោងតាមប្រភព័ត៌មានច្បាស់ការណ៍មួយបាន​ បង្ហេីបប្រាប់​ CPC NEWS នៅថ្ងៃទី១​ ខែធ្នូ​ នេះ​ ថា​ មន្រ្តីកាំកុងត្រូលខេត្តតាកែវ កំពុងរៀបចំពាក្យបណ្ដឹងទៅតុលាការខេត្តតាកែវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ លើបុគ្គល ៣រូប ក្នុងចំណោមទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន ៤ទីតាំង ដែលត្រូវអាជ្ញាធរស្រុកបាទី និងមន្រ្តីជំនាញបានចុះបង្រ្កាប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្មីៗនេះ​ ព្រមទាំងបានរឹបអូសម្ភារៈមួយចំនួនធំ និងបានដុតកម្ទេចស្ករស ជាង ១០០បាវ និងស្ករត្នោតកែឆ្នៃហើយជាង ១០០ធុង នៅសាលាស្រុកបាទីទៀតផង។ ប្រភពដដែល​ បន្តថា​ បន្ទាប់ពីអនុវត្តវិធានការក្ដៅដោយឆ្មក់ចូលបង្រ្កាបទីតាំងខាងលើ ទទួលបានជោគជ័យនោះ មន្រ្តីជំនាញកាំកុងត្រូលក៏នឹងបន្តលួចឆ្មក់ចូលបង្រ្កាបទីតាំងផ្សេងទៀត ដែលកំពុងលួចផលិតស្ករត្នោតក្លែងក្លាយ និងបញ្ជូនរាល់សំណុំរឿងចាប់បញ្ជូនមកចាត់ការតុលាការខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។


សូមបញ្ជាក់ដែរថា ចំពោះសិប្បកម្មផលិតស្ករត្នោតក្លែង ក្លាយ ក្នុងស្រុកបាទី កំពុងក្លាយជាប្រធានបទដ៏ក្ដៅគកុគមួយ ចំពោះអាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវតែចុះបង្រ្កាប និងមានវិធានការទាន់ពេលវេលា ព្រោះកុំឲ្យមានការប៉ះពាល់ខ្លាំងជាងនេះដល់កិត្តិយសសមាគមន៍ ស្ករត្នោតខ្មែរ ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ានយើងនេះ។ ក្នុងនោះផងដែរបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកំពុងតាមដានមើលថា តើលោកអភិបាលស្រុកបាទី និងអាជ្ញាធរភូមិឃុំ មានវិធានការបែបណាចំពោះពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ដែលបានប្រព្រឹត្តទង្វើខុសច្បាប់បែបនេះ ខណៈដែលមន្រ្តីជំនាញ ២ស្ថាប័នប្ដេជ្ញាចុះបង្រ្កាបទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងនោះឲ្យអស់ ដើម្បីសុខភាព និងសុវត្ថិភាពចំណីអាហារសាធារណៈ៕
ប្រភព៖www.media.cpc-news.com
Sponsor