Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ព្យុះKammuriបង្កឲ្យប្រជា​ជនប្រមាណ២០​០,០០០នាក់ជម្លៀសខ្លួន

(ហ្វីលីពីន) ៖ព្យុះទីហ្វុងកាំមួរិ(Kammuri)បានបោកបក់មកដល់ទឹកដីនៃប្រទេសហ្វីលីពីនបន្ទាប់ពីអាជ្ញាធរបានជម្លៀសប្រជាជនប្រមាណ២០០,០០០នាក់និងព្រមានឲ្យ...

(ហ្វីលីពីន)៖ព្យុះទីហ្វុងកាំមួរិ(Kammuri)បានបោកបក់មកដល់ទឹកដីនៃប្រទេសហ្វីលីពីនបន្ទាប់ពីអាជ្ញាធរបានជម្លៀសប្រជាជនប្រមាណ២០០,០០០នាក់និងព្រមានឲ្យប្រុងប្រយ័ត្ន!ចំពោះទឹកជំនន់ព្រមទាំងបំណាក់ដី។ការវាយប្រហារនៃព្យុះទីហ្វុងនេះ កើតមានឡើងចំពេលដែលហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games)។


នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ។ ព្យុះទីហ្វុង Kammuri ដែលជាព្យុះទីហ្វុងទី២០ក្នុងឆ្នាំ២០១៩នេះបានធ្វើដំណើរមកដល់ភាគខាងកើតហ្វីលីពីន ហើយកំពុងតែបន្តបោកបក់ឆ្លងកាត់ភាគកណ្តាលប្រទេសនេះឆ្ពោះចេញទៅកាន់ភាគខាងលិច។ ទីភ្នាក់ងារឧតុនិយមហ្វិលីពីនបានឲ្យដឹងថាព្យុះនេះកំពុងមានកម្លាំងខ្យល់បក់ជាមធ្យម១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។អាជ្ញាធរហ្វីលីពីនបានព្រមានឲ្យមានការប្រុងប្រយ័ត្ន!ខ្ពស់អំពីបំណាក់ដី រលកធំៗនិងទឹកជំនន់ ដែលបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំង។ ជាមួយគ្នានេះមុនការមកដល់នៃព្យុះទីហ្វុងខាងលើ មនុស្សខ្ទង់ ២០០,០០០នាក់ត្រូវបានជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពនៅតាមបណ្តាខេត្ត ដែលស្ថិតលើគន្លងផ្លូវធ្វើដំណើររបស់ព្យុះ។ ខណៈមានសេចក្តីរាយការណ៍ ពីការខូចខាតទ្រង់ទ្រាយតូចនៅតំបន់ខ្លះៗ ពុំទាន់មានការរាយការណ៍អំពីការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមនុស្សរងគ្រោះថ្នាក់នៅឡើយទេ។ដោយឡែកអាកាសយានដ្ឋានអន្តរជាតិ ធំបំផុតប្រចាំនៅទីក្រុងម៉ានីលនឹងត្រូវផ្អាកដំណើរការរយៈពេល ១២ម៉ោងគិតចាប់ពីថ្ងៃ ១១៖០០នាទីព្រឹករហូតដល់ម៉ោង ១១៖០០នាទីយប់ថ្ងៃអង្គារនេះ (ពេលវេលាក្នុងទីក្រុងម៉ានីល)។ ប៉ុន្តែការធ្វើដំណើរតាមផ្លូវអាកាសនឹងនៅតែបន្តជាធម្មតា នៅតាមតំបន់ដទៃទៀតដែលមិនរងការប៉ះពាល់។ ក្រៅពីនេះអគាររដ្ឋាភិបាលនិងសាលារៀនក៏ត្រូវបានបិទទ្វារផងដែរ នៅតាមតំបន់រងការប៉ះពាល់។ពាក់ព័ន្ធព្រឹត្តិការណ៍ស៊ីហ្គេមវិញកម្មវិធីប្រកួតមួយចំនួនត្រូវបានពន្យារពេល ជាពិសេសវិញ្ញាសាប្រកួតដែលតម្រូវឲ្យធ្វើឡើងនៅលើផ្ទៃទឹក៕
ប្រភព៖ http://hunggarnews.com
Sponsor