Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប៉ូលិសរងគ្រោះដែលត្រូវក្រុមមន្ត្រីPMស្ទាក់ព្រួតគ្នាវ៉ៃនោះ!នឹងចូលបំភ្លឺនៅតុលាការនាព្រឹកទី០៥នេះ!

(ព្រៃវែង) ៖ បន្ទាប់ពីតុលាការសម្រេចដោះលែង ជនសង្ស័យជាមន្ត្រីPMខេត្តព្រៃវែង៣នាក់ ឲ្យនៅក្រៅឃុំនោះមក!។ ពេលនេះជនរងគ្រោះជាមន្ត្រីប៉ូលិសគ្រឿងញៀនខេត្...

(ព្រៃវែង)៖ បន្ទាប់ពីតុលាការសម្រេចដោះលែង ជនសង្ស័យជាមន្ត្រីPMខេត្តព្រៃវែង៣នាក់ ឲ្យនៅក្រៅឃុំនោះមក!។ ពេលនេះជនរងគ្រោះជាមន្ត្រីប៉ូលិសគ្រឿងញៀនខេត្តព្រៃវែង ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៥,១២,២០១៩វេលាម៉ោង៨ព្រឹកនៅសាលាដំបូងខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ អ៊ា នីន ភេទប្រុសជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង!។


រីឯជនត្រូវចោទ៣នាក់!ទី១ឈ្មោះ នី មុន្និច មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រៃវែង ។ ២ឈ្មោះ រ៉ា ភារិទ្ធ មន្ត្រីPMខេត្តព្រៃវែង ហើយឈ្មោះ(រ៉ា ភារិទ្ធ) នេះកាលពីថ្ងៃទី២២,០៨,២០១៩!ជនរងគ្រោះធ្លាប់ចាប់ខ្លួន ករណីប្រើប្រាស់គ្រឿងញៀន។ និងទី៣ឈ្មោះ(ហា)ជាមន្ត្រីPMខេត្តព្រៃវែង។ ជនត្រូវចោទទាំង៣នាក់! ត្រូវបានលោក សរ សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង សម្រេចដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី២៥,១១,២០១៩ ។ជាមួយគ្នានោះ!គ្រួសារជនរងគ្រោះបានថ្លែងថា៖ ការដោះលែងជនសង្ស័យយ៉ាងឆាប់រហាស់បែបនេះ វាអយុត្តិធម៌បំផុតសម្រាប់ពួកគាត់!។ ពោលគឺ!តុលាការ ហាក់បីដូចជាផ្ដល់កម្លាំងចិត្តនឹងក្ដីសង្ឃឹម ឲ្យជនដៃដល់សម្រាប់ប្រព្រឹត្តបទល្មើស ហើយមកបំបាក់ស្មារតីគ្រួសារជនរងគ្រោះអញ្ចឹង! ។ សូមរម្លឹកថា៖ កាលពីយប់ថ្ងៃទី២១,១១,២០១៩ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។ មានជនមួយក្រុមបើកម៉ូតូ៣គ្រឿង គ្នា៤នាក់ ក្នុងនោះមន្ត្រីPM៣នាក់ ពលរដ្ឋម្នាក់។ បានមកស្ទាក់ពីមុខរថយន្តជនរងគ្រោះជាមន្ត្រីប៉ូលិសគ្រឿងញៀន រួចដកកាំភ្លើងសំឡុត។ ពេលនោះជនរងគ្រោះថា យើងសុទ្ធតែកងកម្លាំងដូចគ្នាទេ ហេតុអ្វីធ្វើដល់ម្លឹង? ស្រាប់តែជនដៃដល់ម្នាក់ឈ្មោះ នី មុន្និច បានលូកដៃ ចាប់ក្រៀកជនរងគ្រោះតាមទ្វារឡាន កុំអោយរើខ្លួនរួច!។ ទើបឈ្មោះ រ៉ា ភារិទ្ធ និងបក្ខពួកហក់វ៉ៃជនរងគ្រោះតាមទ្វារឡាន បណ្ដាលឲ្យបែកមុខ បាក់ខ្ទង់ច្រមុះ រងរបួសធ្ងន់ហូរឈាម ស្រោចពេញខ្លួន ប្រឡាក់រថយន្តទៀតផង!។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាល បានតាមឃាត់ខ្លួនមន្ត្រីPMម្នាក់ទាំងយប់ នៅចំណុចហាងKTVច័ន្ទគីរី ឈ្មោះ( ហា)។ លុះព្រឹកឡើងទី២២,១១,២០១៩សមត្ថកិច្ចបន្តឃាត់ខ្លួនមន្ត្រីPM២នាក់ទៀត! ទី១ឈ្មោះ នី មុន្និច មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រៃវែង ។ និងទី២ឈ្មោះ រ៉ា ភារិទ្ធ មន្ត្រីPMខេត្តព្រៃវែង ខណៈឈ្មោះ រ៉ា ភារិទ្ធកាលពីថ្ងៃទី២២,០៨,២០១៩! ជនរងគ្រោះធ្លាប់ចាប់ខ្លួន ករណីប្រើប្រាស់គ្រឿងញៀន៕
ប្រភព ៖https://www.dermrang.com
Sponsor