Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប៉ូលិសរងគ្រោះ!កំពុងស្រែកដង្ហើយរកយុត្តិធម៌!ខណៈមន្ត្រីPM៣នាក់ត្រូវតុលាការដោះលែង!

(ព្រៃវែង) ៖ ពិតជារឿងនឹកស្មានមិនដល់! ស្របពេលដែលជនរងគ្រោះកំពុងដេកពេទ្យវះកាត់ខ្ទង់ច្រមុះ។ បែរជាតុលាការសម្រេចដោះលែងជនត្រូវចោទជាមន្ត្រីPM៣នាក់ ឲ្...

(ព្រៃវែង)៖ ពិតជារឿងនឹកស្មានមិនដល់! ស្របពេលដែលជនរងគ្រោះកំពុងដេកពេទ្យវះកាត់ខ្ទង់ច្រមុះ។ បែរជាតុលាការសម្រេចដោះលែងជនត្រូវចោទជាមន្ត្រីPM៣នាក់ ឲ្យមានសេរីភាពនៅក្រៅឃុំ។ ការដោះលែងជនត្រូវចោទទាំងប្រញាប់ប្រញាល់បែបនេះ! ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ប្រតិកម្មខ្លាំងខ្លា គ្រោងនឹងប្ដឹងមន្ត្រីអ្នកអនុវត្តនីតិវិធី ទៅក្រសួងយុត្តិធម៌នឹងអង្គភាពប្រឆាំងអំពើពុករលួយ!។ ព្រោះសង្ស័យថា៖ មានអំពើពុករលួយពាក់ព័ន្ធការអនុវត្តនីតិវិធី ដោះលែងជនត្រូវចោទលឿនពេក ទាំងមិនទាន់បានហៅជនរងគ្រោះចូលបំភ្លឺ!។ ជាងនោះទៅទៀត! អំពើហិង្សានោះ ប្រព្រឹត្តដោយមន្ត្រីសមត្ថកិច្ច ប្រើអាវុធក្នុងដៃ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់!។ ប៉ុន្តែករណីនេះអ្នកនាំពាក្យតុលាការខេត្តព្រៃវែង បដិសេធមិនធ្វើការបកស្រាយ,,,!។សេចក្ដីរាយការណ៍បានឲ្យ ដើមរាំង ដឹងថា៖ ជនរងគ្រោះក្នុងអំពើហិង្សានោះឈ្មោះ អ៊ា នីន ភេទប្រុសជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រៃវែង!។ រីឯជនត្រូវចោទមានគ្នា៣នាក់៖ ទី១ឈ្មោះ នី មុន្និច មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រៃវែង។ ២ឈ្មោះ រ៉ា ភារិទ្ធ មន្ត្រីPMខេត្តព្រៃវែង ហើយឈ្មោះ (រ៉ា ភារិទ្ធ) នេះកាលពីថ្ងៃទី២២,០៨,២០១៩!ជនរងគ្រោះធ្លាប់ចាប់ខ្លួន ករណីប្រើប្រាស់គ្រឿងញៀន។ និងទី៣ឈ្មោះ លី សីហាជាមន្ត្រីPMខេត្តព្រៃវែងដែរ។


អ្នកទាំង៣ត្រូវបានលោក សរ សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង ។ដោយមានការឯកភាពពីលោក ទុង រតនៈ ព្រះរាជអាជ្ញារងខេត្ត និងជាអ្នកទទួលបន្ទុកអនុវត្តនីតិវិធី។ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីព្រឹកថ្ងៃទី២៥,១១,២០១៩ ។ ខណៈតុលាការទើបនឹងហៅជនរងគ្រោះឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៥,១២,២០១៩នេះទេ ពោលគឺដោះលែងជនត្រូវចោទបាន១០ថ្ងៃទើបហៅជនរងគ្រោះមកសួរនាំ!!។ ជនរងគ្រោះបានប្រាប់ ដើមរាំង ថា៖នៅពេលកើតហេតុ កាលពីយប់ថ្ងៃទី២១,១១,២០១៩ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្លួនបានបើករថយន្តតាមផ្លូវ ភ្លាមនោះស្រាប់តែ លេចមុខជនដៃដល់ជិៈម៉ូតូ៣គ្រឿង គ្នា៤នាក់ មកស្ទាក់ពីមុខរថយន្ត រួចដកកាំភ្លើងសំឡុត។


ពេលនោះខ្លួនថា៖ យើងសុទ្ធតែកងកម្លាំងដូចគ្នាទេ ហេតុអ្វីធ្វើដល់ម្លឹង? ស្រាប់តែជនដៃដល់ម្នាក់ឈ្មោះ នី មុន្និច បានលូកដៃ ចាប់ក្រៀកជនរងគ្រោះតាមទ្វារឡាន កុំអោយរើខ្លួនរួច!។ ទើបឈ្មោះ រ៉ា ភារិទ្ធ និងបក្ខពួកស្ទុះហក់វ៉ៃជនរងគ្រោះតាមទ្វារឡាន។ បណ្ដាលឲ្យបែកមុខ បាក់ខ្ទង់ច្រមុះ រងរបួសធ្ងន់ហូរឈាម ស្រោចពេញខ្លួន ប្រឡាក់រថយន្តទៀតផង!។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាល បានតាមឃាត់ខ្លួនមន្ត្រីPMម្នាក់ទាំងយប់ នៅចំណុចហាងKTVច័ន្ទគីរី ឈ្មោះ លី សីហា។ លុះព្រឹកឡើងទី២២,១១,២០១៩សមត្ថកិច្ចបន្តឃាត់ខ្លួនមន្ត្រីPM២នាក់ទៀត! ទី១ឈ្មោះ នី មុន្និច មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រៃវែង ។ និងទី២ឈ្មោះ រ៉ា ភារិទ្ធ មន្ត្រីPMខេត្តព្រៃវែង ខណៈឈ្មោះ (រ៉ា ភារិទ្ធ) នេះជនរងគ្រោះធ្លាប់ចាប់ខ្លួន កាលពីថ្ងៃទី២២,០៨,២០១៩!ករណីប្រើប្រាស់គ្រឿងញៀន។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បានហើយ PMខេត្ត បានស្នើមកនគរបាល ដើម្បីយកជនសង្ស័យទៅឃុំខ្លួននៅបន្ទាយPMវិញ។ ប៉ុន្តែសំណុំរឿង គឺនគរបាលយុត្តិធម៌ខេត្តជាអ្នកបញ្ជូនទៅកាន់តុលាការដដែល!។ លុះដល់តុលាការស្រាប់តែលោក សរ សំណាង ចៅក្រមស៊ើបសួរ សម្រេចឲ្យជនសង្ស័យទាំង៣នាក់ មានសេរីភាពនៅក្រៅឃុំ! ធ្វើឲ្យជនរងគ្រោះចុកឈាមទាំងកំពុងវះកាត់ខ្ទង់ច្រមុះ!។


ចំពោះការលើកឡើងខាងលើ!លោកស្រី អាត សុខហេន អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង នៅរសៀលថ្ងៃទី១១,១២,២០១៩ ដើមរាំង បានព្យាយាមសុំការបំភ្លឺ ប៉ុន្តែលោកស្រីបដិសេធមិនបកស្រាយទេ។ លោកស្រីថា៖ ទាល់តែគេឲ្យបកស្រាយទើបលោកស្រីហ៊ានបកស្រាយ! ។ ទោះជាយ៉ាងណាក្ដី!នៅថ្ងៃដដែលនេះជនរងគ្រោះបានបញ្ជាក់ប្រាប់ ដើមរាំង ថា៖ មូលហេតុដែលមន្ត្រីPMនិងបក្ខពួកបង្កហិង្សាមកលើខ្លួនបែបនេះ ។ ក៍ព្រោះតែពួកគេខឹងនឹងជនរងគ្រោះធ្លាប់ចាប់ឈ្មោះ រ៉ា ភារិទ្ធ កាលពីថ្ងៃទី២២,០៨,២០១៩ករណីប្រើប្រាស់គ្រឿងញៀន!។ ជនរងគ្រោះបន្ថែមថា៖ ការដោះលែងជនត្រូវចោទលឿនបែបនេះ!ធ្វើឲ្យខ្លួននឹងក្រុមគ្រួសារ ហួសចិត្តជាខ្លាំង ដោយស្រែកដង្ហើយរកយុត្តិធម៌ អស់ជំនឿលើតុលាការខេត្តព្រៃវែង។ ក្នុងនោះផងដែរ! ខ្លួនគ្រោងនឹងប្ដឹងមន្ត្រីអ្នកអនុវត្តនីតិវិធី ទៅអង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងយុត្តិធម៌។ ដើម្បីឲ្យស្ថាប័នទាំង២នេះ មានចំណាត់ការផ្ដល់យុត្តិធម៌ដល់ខ្លួន ដោយចាប់ជនត្រូវចោទមកវិញ ទទួលទោសនឹងរួមគ្នាផ្ដល់សំណង ចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត៕
 ប្រភព៖ https://www.dermrang.com
Sponsor