Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

លោក ត្រាំ ទៅសួរសុខទុក្ខកងទ័ពសហរដ្ឋអាមេរិក ដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងថ្ងៃបុណ្យ Thanksgiving

កាប៊ុល ៖ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញផ្សាយឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចដោយ...

កាប៊ុល ៖ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញផ្សាយឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចដោយមិនបានជូនដំណឹងជាមុនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីសួរសុខទុក្ខកងទ័ពអាមេរិក នាឱកាសពិធីបណ្យ Thanksgiving នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។


ថ្លែងនៅក្នុងកំឡុងបំពេញទស្សនកិច្ចនៅឯមូលដ្ឋានទ័ពអាកាស Bagram លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក និងក្រុមសកម្មប្រយុទ្ធតាលីបង់ បាននិងកំពុងចូលរួមក្នុងកិច្ចចរចា បន្ទាប់ពីមានការដោះដូរអ្នកទោស ទៅវិញទៅមកក្នុងគោលដៅបើកកិច្ចចរចាសន្តិភាពឡើងវិញ។ លោក ត្រាំ បន្ថែមដូច្នេះថា «ក្រុមសកម្មប្រយុទ្ធតាលីបង់ ចង់បានកិច្ចព្រមព្រៀងមួយ ហើយសហរដ្ឋអាមេរិកនៅតែមានបំណងកាត់បន្ថយចំនួនកងទ័ព ជាមួយក្ដីរំពឹងថា អាចនឹងសម្រេចបានបទឈប់បាញ់មួយ»។


គួរជម្រាបថា បច្ចុប្បន្ន កងទ័ពអាមេរិក ១៣,០០០នាក់ កំពុងឈរជើងក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេលជាង ១៨ឆ្នាំមកហើយ ក្រោយសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ បន្ទាប់ពីការវាយប្រហារ មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕
ប្រភព៖https://csndaily.com
Sponsor