Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្ត 570 ភ្នំពេញ 2BG-2557 សង្ស័យជារបស់លោកធំម្នាក់ ប៉ះគ្នាជាមួយរថយន្តបាទ្បែន ផ្អើលដល់សមត្ថកិច្ច រត់ជាន់ជើងគ្នា..

ភ្នំពេញ : (ព័ត៌មានបឋម) នៅវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណ...

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តម៉ាកបាទ្បែន ពាក់ស្លាកលេខ ភ្នំពេញ 2AL-4850 សង្ស័យប៉ះគ្នាជាមួយរថយន្តស៊េរីទំនើបលុចស៊ីស 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BG-2557។


តាមប្រភពព័ត៌មាន ប៉ះគ្នាតាំងពីខណ្ឌច្បារអំពៅ មកឃាត់រថយន្តបាន នៅខណ្ឌចម្ការមន ក្បែរស្ដុបស្ថានទូតវៀតណាម។ ក្រោយកើតហេតុ គេឃើញសមត្ថកិច្ច លោកមេប៉ុស្តិ៍បឹងត្របែក និងប្រធានផ្នែកចរាចរណ៍ខណ្ឌ ចុះទៅយ៉ាងលឿន ដោយសារមានការបញ្ជាផ្ទាល់ពីអធិការខណ្ឌចម្ការមន ស្មានតែរឿងធំ តាមពិតរឿងប៉ះគ្នាតិចតួចសោះ ពលរដ្ឋឆ្ងល់ថា សង្ស័យរថយន្តជារបស់អ្នកធំហើយមើលទៅ បានជាប្រញាប់ ឲ្យស្រូតនាំទៅខណ្ឌ ដើម្បីធ្វើការដោះស្រាយគ្នា មិនហ៊ានទុកឲ្យយូរទេ ខ្លាចផ្អើលដល់អ្នកកាសែតចុះមកទ្បាយ បើសិនជារបស់ពលរដ្ឋវិញ ទុកឲ្យថតមួយចម្អែត ហួសចិត្តជាងនេះទៀត អ្នកកាសែត ខំជិះម៉ូតូទៅយកព័ត៌មានដល់ខណ្ឌហើយ ស្រាប់តែអត់ឃើញរថយន្ត 570 ដល់សួរពលរដ្ឋទៅថា ជិះចេញទៅបាត់ហើយអាអូន ទុកតែរថយន្តបាទ្បែនឲ្យសមត្ថកិច្ច ធ្វើការសាកសួរយ៉ាងរំភើយ ដូចជាមិនអនុវត្តឲ្យស្មើភាពគ្នាទេ ឬមួយលោកអធិការខណ្ឌ ខ្លាចអំណាចម្ចាស់រថយន្ត 570 ៕
ប្រភព៖ https://postnews.com.kh
Sponsor