Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រដ្ឋបាលព្រៃឈើ ក្របួចបានរថយន្តខ្នាយយក្សមួយគ្រឿង ដឹកដំឡូងពីលើ និង បង្កប់ឈើពីក្រោម

សៀមរាប៖ រថយន្តដំឡូងពីលើឈើពីក្រោមត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ក្របួចបានកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ការស្ទាក់ចាប់រថយន្តខ្នាយយក្សមួយគ...

សៀមរាប៖ រថយន្តដំឡូងពីលើឈើពីក្រោមត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ក្របួចបានកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ការស្ទាក់ចាប់រថយន្តខ្នាយយក្សមួយគ្រឿង ដឹកដំឡូងពីលើ និង បង្កប់ឈើពីក្រោមនេះនៅចំណុចស្រុកស្វាយលើខេត្តសៀមរាប។ លោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើបានអោយអ្នកសាព័ត៌មានយើងដឹងថា រថយន្តដែលបានចាប់ឃាត់នោះម៉ាកហ៊ីយានដាយធុន(វេអង) ម្ចាស់ឈ្មោះ ឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង។


លោកបន្តថា រថយន្តខាងលើបានដឹកដំឡូងហើយបង្កប់ឈើខាងក្រោម ដែលក្នុងនោះ រកឃើញឈើប្រភេទលេខ១(ស្រឡៅ)២១៣សន្លឹក ស្មើ១១,៣០៣ ម៉ែត្រគូប.ឈើអារលេខ២១១សន្លឹកស្មើ០,៤១២ ម៉ែត្រគូប និងឈើអារចម្រុះ៣៩សន្លឹកស្មើ១,៦០៥ ម៉ែត្រគូប សរុបស្មេី១៣,៣២០ម៉ែត្រគូប។ ឈើទាំងនេះបានដឹកចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ បំរ៉ុងឆ្ពោះទៅខេត្តព្រៃវែង។ លោកនាយខណ្ឌបន្ថែមថា ក្រោយពីបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ យើងបានផ្តល់ឱកាសអោយម្ចាស់ ចូលខ្លួនមកទទួល ពិន័យជាអន្តរកាល ក្នុងរយះពេល៣០ថ្ងៃ ក្នុងករណីម្ចាស់មិនចូលខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលាការ អនុវត្តតាមច្បាប់៕
 ប្រភព ៖https://www.bpn.news

Sponsor