Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រាត្រីឆ្លងឆ្នាំគ្រប់ទិសកន្លែងសប្បាយរីករាយជួបជុំគ្នា​ ព្រោះតែចម្រៀងមួយបទ “អ្នកម្ដាយកំសត់​” ប្តី​កាប់​ប្រពន្ធ​និងកូន​ ​រងរបួស​ធ្ងន់​

ខេត្តកោះកុង​ ៖ ខណៈដែល​មនុស្សគ្រប់គ្នាទូទាំងសកលលោក បាននាំគ្នាជួបជុំគ្នា សប្បាយរីករាយអបអរឆ្នាំសកល​ ឆ្នាំ២០២០ តែមានករណីអំពេីហិង្សាមួយបានកេីតឡេី...

ខេត្តកោះកុង​ ៖ ខណៈដែល​មនុស្សគ្រប់គ្នាទូទាំងសកលលោក បាននាំគ្នាជួបជុំគ្នា សប្បាយរីករាយអបអរឆ្នាំសកល​ ឆ្នាំ២០២០ តែមានករណីអំពេីហិង្សាមួយបានកេីតឡេីងដោយ ប្រពន្ធបានឲ្យប្តីចាក់ បទចម្រៀង (អ្នកម្តាយកំសត់) ដើម្បីច្រៀងលេង ហើយ​ Live តាមហ្វេសប៊ុក តែប្តីមិនព្រមអោយចាក់បទនោះច្រៀងទេ​ព្រោះ​តែ​ម្តាយទើបតែស្លាប់​ នាំឲ្យពិបាកចិត្ត​ហេីយ​យំ តែប្រពន្ធគ្រាន់តែចាក់ច្រៀងគ្មានបំណងអ្វីទេ​ ព្រោះយល់ថាឆ្លងឆ្នាំ​ នៅតែចាក់ច្រៀងបានបន្តិច ទេីប​ធ្វើ​ឲ្យមានការ​ឈ្លោះ​ប្រកែកគ្នា​ ប្ដីទប់កំហឹងមិនបាន​រត់ទៅទាញកាំបិត​ប៉័ងតោ​ កាប់ប្រពន្ធរងរបួសធ្ងន់​ រួចទៅកាប់ទាំងកូនស្រីម្នាក់ទៀត​ បណ្ដាលឲ្យរងរបួសធ្ងន់ដូចគ្នា​ ហេីយជិះម៉ូតូរត់គេចខ្លួន​ តែរត់មិនរួចពី​កណ្ដាប់ដៃសមត្ថកិច្ចសហការគ្នាឡោមព័ន្ធចាប់បានដដែល​ តែប្រពន្ធនិងកូនកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យ។


ហេតុ​ការ​ណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ បានកេីត​ឡេីងកាល​ពីយប់ថ្ងៃទី​០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង៣:៣០នាទី​ទាបភ្លឺនារាត្រី​ឆ្លង​ឆ្នាំ​ នៅចំណុចខារ៉ាអូខេ​ “សពយុទ្ធជន” ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​។បង្ករឡេីង​ដោយ​ជនសង្ស័យ​ឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានយក​កាំបិត​ប៉័ងតោ​​កាប់ប្រពន្ធឈ្មោះ ថូ សុខណា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកខារាអូខេ បណ្តាលឲ្យរងរបួសធ្ងន់​ និងកូនស្រីឈ្មោះ ទុំ សោភា អាយុ១១ឆ្នាំ មុខរបរសិស្ស​ រងរបួស​ធ្ងន់​ ត្រូវ​បាន​សង្គ្រោះ​មក​ព្យាបាល​ នៅមន្ទីរពេទ្យ​ខេត្ត​ ។


ចំណែក​ឯជន​សង្ស័យ​វិញ​ បានជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ ក្រោយ​ធ្វេី​សកម្មភាព​រួច​ តែ​ជាអកុសល​ ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ នៃអធិការ​ដ្ឋាន​នគរបាល​ក្រុងខេមរភូមិន្ទ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាននគរបាល​ស្រុក​កោះកុង​ ឡោមព័ទ្ធឃាត់ខ្លួន​បាន​ នៅចំណុច​ផ្លូវ​លេខ​៤៨​ ប៉ុស្តិ៍​តាតៃ​ក្រោម​ រួចនាំមកសាកសួរភ្លាមៗផងដែរ។


តាម​ការ​សួរ​ចម្លើយ​បាន​ឲ្យដឹង​ថា​ មុន​ពេលកេីត​ហេតុ​ ជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់ បទចម្រៀង (អ្នកម្តាយកំសត់) ដើម្បីច្រៀងលេង ហើយ​ Live តាមទូរស័ព្ទ តែជនសង្ស័យជាប្តីមិនព្រមអោយចាក់បទនោះទេ​ ដោយសារ​តែ​ម្តាយទើបតែស្លាប់​ នាំឲ្យពិបាកចិត្ត​ហេីយ​យំ តែប្រពន្ធនៅតែចាក់ ទេីប​ធ្វើ​ឲ្យមានការ​ឈ្លោះ​ប្រកែកគ្នា​ រហូត​ដល់​ប្រេី​អំពើ​ហិង្សា​ ។ បច្ចុប្បន្នក្រោយកេីតហេតុ​ ​ជនសង្ស័យ​ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅអធិការដ្ឋា​ន​នគរបាល​ក្រុងខេមរភូមិន្ទ​ ដេីម្បី​បំពេញ​សំណុំ​រឿង​ ចាត់​ការ​តាម​និតិវិធី​ច្បាប់​ ៕
ប្រភព៖ https://www.tnb-news.com
Sponsor