Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ទស្សនៈ ! ប៉ូលិសរងគ្រោះស្លាប់ព្រោះបម្រើពលរដ្ឋ មិនល្បីស្មើតារាជេរគ្នា ឬ តារាត្រូវគេវៃព្រោះញ៉ែសង្សារគេ

ភ្នំពេញ៖ សម័យបច្ចេកវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ននេះ ឃើញថា រឿងរ៉ាវជាច្រើនបានកើតឡើង ហើយរឿងរ៉ាវទាំងនេះ បាននិងកំពុងស្ថិតនៅក្នុងកណ្តប់ដៃរបស់យើងគ្...

ភ្នំពេញ៖សម័យបច្ចេកវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ននេះ ឃើញថា រឿងរ៉ាវជាច្រើនបានកើតឡើង ហើយរឿងរ៉ាវទាំងនេះ បាននិងកំពុងស្ថិតនៅក្នុងកណ្តប់ដៃរបស់យើងគ្រប់ៗគ្នា ដោយគ្រាន់តែយើងមានអ៊ីនធឺណិត សម្រាប់ប្រើប្រាស់កុំព្យូទ័រ និង ទូរស័ព្ទវៃឆ្លាត ឬ Smart Phone នៅក្នុងដៃ ។ Facebook ជាទីដ៏ពេញនិយមបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ន នេះ ដែលរឿងរ៉ាវជាច្រើនបានបង្ហាញលើ Facebook ដែលរឿងខ្លះ ក៏ជារឿងមានប្រយោជន៍ ជាចំណេះដឹង ហើយរឿងខ្លះ ក៏ជារឿងអត់ប្រយោជន៍ផងដែរ មានជាអាទិ៍ ការជេរប្រទេចគ្នា របស់ក្រុមតារាមួយចំនួនជាដើម ។


Facebook គឺ ជាអ្វី ? Face ប្រែថាមុខ ។ Book ប្រែថាសៀវភៅ ។ ដូច្នេះមានន័យថា សៀវភៅនៅហ្នឹងមុខ ចំណេះដឹងនៅហ្នឹងមុខ ប្រសិនបើយើង ចេះក្រេបជញ្ជក់យកចំណេះដឹងទាំងនេះ ។ ក្រឡេកមកមើលការលេង Facebook របស់ប្រជាពលរដ្ឋខ្មែរយើងនាពេលឥឡូវនេះវិញ បែរជាចាប់អារម្មណ៍ខ្លាំងទៅលើរឿងខ្លះ ដែលជារឿងអត់ប្រយោជន៍ទៅវិញ ដោយគ្រាន់តែសម្រាប់បម្រើការសប្បាយរីករាយ ឬ ហៅថា ការចង់ដឹងរឿងអ្នកដទៃទៅវិញ ។ ក្រុមតារាមួយចំនួន ដែលចាត់ទុកថា ជាបុគ្គលសាធារណៈសម្រាប់សង្គម ​គួរតែបង្ហាញនូវគំរូល្អ ដល់អ្នកគាំទ្ររបស់ខ្លួន ។ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមតារាខ្លះ បែរជាបង្ហាញសញ្ញាណអវជ្ជមាន ជាច្រើនទៅវិញ ដូចជាការជេរប្រទេចគ្នា ការលក់ផលិតផលបង្ហាញស្ទើរលេចកេរ្តិ៍ភេទ និង ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាដើម ។ ទោះបីជាបញ្ហាទាំងនេះ ត្រូវបានចាត់ទុកជារឿងអត់ប្រយោជន៍ក៏ដោយ តែក្រឡេកមកមើលការចាប់អារម្មណ៍ វិញ ហាក់មានសន្ទុះខ្លាំងក្លា ណាស់ ដូចករណីលោកចឺម ត្រូវគេវៃនៅប៉ៃលិន ព្រោះឆាតញ៉ែសង្សារគេ ជាដើម ។



ផ្ទុយទៅវិញ បែរជាមហាជនមិនបានចាប់អារម្មណ៍ ឬ យកចិត្តទុកដាក់ អោយបានខ្លាំងក្លា ទាល់តែសោះ ចំពោះការលះបង់របស់កងកម្លាំងមួយចំនួន ដែលកំពុងបំពេញការងារជូនពលរដ្ឋ ហើយត្រូវរងគ្រោះថ្នាក់ រហូតដល់ស្លាប់ ។ នៅថ្ងៃនេះ CPC NEWS សូមលើកយក៣ករណីមកបង្ហាញជុំវិញប្រធានដ៏ល្អមួយនេះ ។ ទី១៖ប៉ូលិសចរាចរណ៍ខេត្តកណ្តាល គឺ លោក ទូច សៅហេង ត្រូវបានរថយន្តបើកបុកទាំងកម្រោលបណ្តាលអោយរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៨ យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្តុបព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២៖ប៉ូលិសចរាចរណ៍នៅខេត្តកំពត ត្រូវរថយន្តដឹកដីបើកបុករងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម ខណៈកំពុងឈរជើងសម្រួលចរាចរណ៍កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៣ កំពត-វាលរេញ ចំណុចផ្លូវបំបែកគល់ស្ពាន កំពង់បាយត្រើយខាងលិច ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ ទី៣៖លោក យ៉ុន រតនា អាយុ៣២ឆ្នាំ ជាមន្ត្រីបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានរថយន្តមួយគ្រឿងបើកបរលឿន បុកស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងបំពេញបេសកកម្មលាងសំអាតផ្លូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែធ្នូ ម្សិលមិញនេះ ស្ថិតនៅលើផ្លូវលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សំណួរសួរថា នៅពេលបងប្អូនទាំងអស់គ្នា បើក Facebook តើរឿងរ៉ាវរបស់មន្ត្រីនគរបាលទាំងនេះ បានស្ថិតនៅលើអេក្រង់ទូរស័ព្ទរបស់បងប្អូនស្ទើរគ្រប់ពេលវេលា ដូចករណីតារាជេរគ្នា លោក ចឺម ត្រូវគេវៃ និង ក្រុមតារាថតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែរឬទេ ? ជាទស្សនៈ មានតែយើងគ្រប់គ្នាឈប់អោយតម្លៃលើរឿងអត់ប្រយោជន៍ទេ ទើបរឿងអត់ប្រយោជន៍ទាំងនេះ លែងកើតមានក្នុងសង្គមយើង ៕
ប្រភព៖ https://www.edition.cpc-news.com
Sponsor