Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ស៊ែរលេីកទឹកចិត្តផង! សមត្ថកិច្ច​ដេញចាប់មុខសញ្ញាឆក់​ បែរជាជួបគ្រោះថ្នាក់​ ឡានបុកពេញទំហឹង​ ខ្ទាតបោកនឹងថ្នល់របួសធ្ងន់​ ឡានរត់បាត់​ មុខសញ្ញាក៏រត់បាត់ទៀត!

រាជធានីភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ច​នគរបាលមួយរូប​ បានប្រដេញតាមជនសង្ស័យឆក់ រហូតជួបគ្រោះថ្នាក់រថយន្តបុកពេញទំហឹង ដួលបោកនឹងថ្នល់ បណ្តាលឲ្យរងរបួស...

រាជធានីភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ច​នគរបាលមួយរូប​ បានប្រដេញតាមជនសង្ស័យឆក់ រហូតជួបគ្រោះថ្នាក់រថយន្តបុកពេញទំហឹង ដួលបោកនឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ​ ចំណែករថយន្តបង្កបានបេីករត់បាត់​ មុខសញ្ញាក៏រត់បាត់ទៀត​ កាលពីវេលាម៉ោងជិត០៤ទាបភ្លឺ​ ឈានចូលថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ នៅចំណុចស្តុប​ឌេអិន​ ផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២១៥​ សង្កាត់មិត្តភាព​ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។


ប្រភពបានឲ្យដឹងថា មន្ត្រីនគរបាលដែលរងរបួសធ្ងន់មានឈ្មោះ សួន ភា អាយុ៣៨ឆ្នាំ រហស្សនាម ៩៩ មានឋានន្តរសក្តិអនុសេនីយ៍ឯក ជាអតីតមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១ នៃអធិការដ្ឋានខណ្ឌបឹងកេងកង​ ដែលទេីបផ្ទេរភារកិច្ចទៅបម្រេីការនៅ​ ការិយាល័យ​ប្រឆាំងគ្រឿងញៀន​(ក៧) ។


សូមចូលរួមសោកស្ដាយ​ និងកោតសរសេីរ​ចំពោះការលះបង់នេះ​ ដើម្បីបុព្វហេតុបង្ក្រាបទប់ស្កាត់ រាល់បទល្មើសក្នុងនាមជា​កងកម្លាំងសមត្ថកិច្ច រក្សាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ កាលពីវេលាម៉ោងខាងលើ សមត្ថកិច្ចរងគ្រោះខាងលេី​ បានប្រទះជួបជនសង្ស័យជាមុខសញ្ញា ឆក់ ទេីបតាមពីក្រោយ​ដោយស្ងាត់​ៗ និងបោះដៃតាមវិទ្យុទាក់ទង​ជាសម្ងាត់(ID) សុំកម្លាំងជំនួយដែលពួនស្ទាក់​ក្នុងមូលដ្ឋាន​ខណ្ឌបឹងកេងកង​ ដេីម្បីចេញជួយអន្តរាគមន៍​ តែជនសង្ស័យបែរជាដឹងខ្លួន​ ហេីយព្យាយាមជិះរត់គេចខ្លួន​ ទេីបសមត្ថកិច្ចរងគ្រោះប្រដេញតាមជនសង្ស័យ​ ដោយកម្លាំងសម្ងាត់ផ្សេងទៀត​ កំពុងចេញតាមគោលដៅ​ផ្សេងៗដែរ​ ដោយសមត្ថកិច្ចរងគ្រោះបានប្រដេញតាម​ រហូតឆ្លងចូលទឹកដីខណ្ឌ៧មករា​ លុះមកដល់ចំណុចស្តុបDN ជនសង្ស័យ​បានបន្ថែមល្បឿន​ឆ្លងស្តុបផ្លូវបំបែកជាបួន​ ដោយសមត្ថកិច្ចតាមពីក្រោយ​ប្រកៀកប្រកិត​ បានពាក់កណ្ដាលស្តុប​ទៅហេីយ​ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសពណ៍ស​ (ពុំមានស្លាកលេ​ខ)​ បោះពួយយ៉ាងលឿនឆ្លងកាត់ផ្លូវបំបែកជាបួននោះដូចគ្នា​ ក៏ជ្រុលទៅបុកចំម៉ូតូរបស់សមត្ថកិច្ចពេញទំហឹង​ ដួលបោកនឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ​ ។


តែពិតជាគួរអោយសោកស្ដាយ​យ៉ាងខ្លាំង ​មុខសញ្ញា​ដែលខំប្រដេញតាមនោះ​ បានជិះបន្ថែមល្បឿន​រត់គេចឡេីងកប់ល្បឿនបាត់ស្រមោល ចំណែកឯរថយន្តបង្កក៏មិនឈប់ដោះស្រាយដែរ​ បានបន្ថែមល្បឿនបេីករត់គេចចេញពីកន្លែងកេីតហេតុបាត់ស្រមោល​ បន្សល់តែសមត្ថកិច្ចរងគ្រោះខាងលេី​ ដេកដួលកណ្ដាលផ្លូវ​ក្បែរម៉ូតូដែលរងការខូចខាតយ៉ាងដំណំនៅកន្លែងកេីតហេតុនោះ ៕
ប្រភព ៖https://www.tnb-news.com
Sponsor