Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អ៊ីន​ធើណិត​ ហែបភី​ វិប​(HAPPY​ WEB)​បង្កប់​ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​ជា​ចំណូល​អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ក្បែរផ្ទះ អ៊ីនធើណិត២៤ម៉ោងមានស្លាកយឺហោ ហែបភី វិប (HAPPY WEB) មានទីតាំងស្ថិតនៅផ្ទះលេខ៣៨...

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ក្បែរផ្ទះ អ៊ីនធើណិត២៤ម៉ោងមានស្លាកយឺហោ ហែបភី វិប (HAPPY WEB) មានទីតាំងស្ថិតនៅផ្ទះលេខ៣៨៧ ផ្លូវ១២៨ (កម្ពុជាក្រោម) សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញ (Online) និងអ្នកញៀនល្បែងធ្លាប់ចេញចូលលេង​ទីនោះ​ញឹក​ញាប់បានឲ្យភ្នាក់ងារគេហទំព័រ www.rskynews.com ដឹងថាទីតាំងណិតខាងលើនេះបាននិងកំពុង​លួចបង្កប់បើក​បំរើ​សេវាកម្មលេងល្បែងស៊ីសង តាមប្រព័ន្ធ អ៊ិនធើណិតយ៉ាង សកម្ម ២៤/២៤ម៉ោង ដោយបនល្បែងនេះកំពុង​យកលេស​ជ្រក​ពួនបន្លំលេង នៅក្រោមច្បាប់បើកអាជីវកម្មសេវកម្មអ៊ីនធើណិត យ៉ាងមានក្តីសុខសាន្ត កាក់កប បំផុតដោយប្រមូល​លុយរាប់​មុឺនដុល្លារ ក្នុង១ខែៗ ដែលធ្វើអោយខាត់បង់ថវិកាជាតិ ហើយថែមទាំងមិនរំខានដល់សមត្ថកិច្ចខណ្ឌទួលគោកសោះឡើយ ។


តាមប្រភពខាងលើដដែល បន្តឲ្យដឹងទៀតថានៅខាងក្នុងផ្ទះ ល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអ៊ីនធើណិត ដែលឡាយបន្ត​ផ្ទាល់ពីកាស៊ីណូ (Casino) មានដាក់តាំងពង្រាយ កុំព្យូទ័រជាច្រើនគ្រឿង សម្រាប់លួចបង្កប់បម្រើ​តែសេវាកម្មលេង​ល្បែងស៊ី​សង ដោយមានប្រភេទល្បែងដូចជា ៖ ភ្នាល់បាល់គ្រប់ប្រភេទ , ឡូតូ ( Keno), បាការ៉ាត (Baccarat), រ៉ូ លែ ត ….និងប្រភេទល្បែងស៊ីសងផ្សេងៗទៀត ដែលមិនបានបំរើដល់កិច្ចការសិក្សាស្រាវជ្រាវឡើយ។ ប្រភពបានបន្តថា មុននិង​ចូលអង្គុយនៅមុខក៊ំព្យួទ័របាន ត្រូវបើកអាខោនមួយសិនដោយដាក់ប្រាក់ចូលហើយអង្គុយភ្នាល់​មួយសេរីរហូត​ដល់អស់​លុយ​ទើបដើរចេញ ដោយគ្មានឃើញអ្នកញៀនល្បែងណាម្នាក់បានលុយពីទីនោះវិញឡើយ មានតែទៅយកលុយពីផ្ទះ ឬ​ទ្រព្យផ្សេងៗទៅដាក់បញ្ចាំយកប្រាក់មកលេងថែមទៀត រហូតអ្នកខ្លះអស់លុយដេកនៅនិងកៅអីនោះតែម្តង។


ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ កំពុងខឹងសម្បាយ៉ាងខ្លាំងដោយ ចោទប្រកាន់ រិះគន់ចំៗ ពីទង្វើរបស់អាជ្ញាធរ​ខណ្ឌទួលគោក គ្រប់លំដាប់ថ្នាក់ថាបានបើកដៃ បណ្តោយ ឲ្យកើត មាននូវ បទល្មើស បនល្បែងស៊ីសងតាម​ប្រព័ន្ធអ៊ីន​ធើ​ណិត​ពេញបន្ទុកដែលមានស្លាកយឺហោហែបភី វិប តែម្តង ។ ដូច្នោះហើយទើបបានជាម្ចាស់ទីតាំង​រកស៊ីបើក​អាជីវកម្ម​ណិត​នេះ ព្រហើនហ៊ានចេញមុខបើកបង្កប់លេងល្បែងស៊ីសងតាមអំពើចិត្ត អត់កោតញញើត នឹងច្បាប់កំណត់ ដោយបើក​បង្អួត​តាមមហាវិថីកម្ពុជាក្រោមទៀតផងដែលជាផ្លូវមួយមហាមមាញឹកក្នុងចំណោមវិថីធំៗផេ្សងទៀតក្នុងរាជធានីភ្នំពេញ។ គួររំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាអោយគ្រប់ខេត្ត រាជធានី លុបបំបាត់រាល់ល្បែងស៊ីសងទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ក្នុងគោល​នយោបាយ ភូមិឃ៊ំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ដោយឡែកឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការបិទទីតាំងកន្លែងបើកអ៊ីនធើណិតទាំងឡាយណាដែលលួចបង្កប់ល្បែងស៊ីសងខុសច្បាប់។ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើសូម អំពាវនាវដល់ ឯកឧត្តម ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ , លោកឧត្តមសេនីយន៏ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានី ភ្នំពេញ មេត្តា​ជួយមើលកូនចៅជាមន្ត្រីស្ថិតនៅក្រោម ឱវាទក្នុងនោះ មាន លោក ឯក ឃុនឌឿន អភិបាល ខណ្ឌទួលគោក និង លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក យកជើងជាន់ឈ្លីគោលនយោបាយ ភូមិ – ឃុំ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ងាប់ត្រគាកស្តូក ងាកលែងរួច មេត្តាជួយដាក់បទបញ្ជា ដើម្បីកម្ចាត់ទីតាំងណិតខាងលើដែលលួចបង្កប់ល្បែងស៊ីសង​តាម​ប្រព័ន្ធអ៊ីនធើណិតឲ្យមានប្រសិទ្ធភាពផង ។
 ប្រភព៖ http://rskynews.com
Sponsor