Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បទវិភាគ៖ តើលោកគីម ជុងអ៊ុន ពិតជាស្លាប់ ឬក៏ជាល្បែងបំភាន់ពិភពលោក

បទវិភាគ៖ កូរ៉េខាងជើងត្រូវបានគេស្គាល់ថាជាប្រទេសដែលអាថកំបាំងបំផុតមួយនៅក្នុងទ្វីបអាស៊ី ហើយជាប្រទេសដែលមានមេដឹកនាំតត្រកូលគីមហើយគ្មាននណាម្នាក់អាចផ...

បទវិភាគ៖ កូរ៉េខាងជើងត្រូវបានគេស្គាល់ថាជាប្រទេសដែលអាថកំបាំងបំផុតមួយនៅក្នុងទ្វីបអាស៊ី ហើយជាប្រទេសដែលមានមេដឹកនាំតត្រកូលគីមហើយគ្មាននណាម្នាក់អាចផ្តួលរំលំរបបនេះបានឡើយ។


តាំងពីដើមមកត្រកូលគីមានទំលាប់ក្នុងការធ្វើដំណើរមួយគឺតាមរយៈរថភ្លើងតាំងពីជីតារហូតដល់ចៅ។ ជាភស្តុតាង គេសំគាល់បានថា សូម្បីតែជំនួបកំពូលត្រាំគីម នៅវៀតណាមកន្លងទៅក៏លោកគីម ជុងអ៊ុន មេដឹកនាំផុតលេខរបស់កូរ៉េខាងជើងជិះរថភ្លើងដែរ។
តាំងពីដើមរៀងមកត្រកូលគីមនេះក៏ជាត្រកូលមេដឹកនាំមួយដែលរស់យ៉ាងសំងាត់បំផុត។ ដូចដែលយើងបានឃើញហើយថាសូម្បីតែ Google Maps ដែលមានស្ទើរគ្រប់ប្រទេស និងគ្រប់ផ្លូវនៃប្រទេសនីមួយៗ ក៏គ្មានវត្តមាននៅក្នុងប្រទេសគុមុនីសមួយនេះផង។ ក្រៅពីនោះត្រកូលគីម មានចំណូលចិត្តប្លែកគេមួយដែលគេគ្រប់គ្នាមិនសូវចាប់អារម្មណ៍នោះគឺ នុយក្លេអ៊ែរ។ ថ្វីត្បិតកូរ៉េខាងជើងសេដ្ឋកិច្ចទន់ខ្សោយខ្លាំង ប្រៀបធៀបកូរ៉េខាងត្បូដែលជាអតិតបងប្អូន តែកូរ៉េខាងជើងដែលមានព្រាំដែនជាប់មហាយក្សចិត្តមានអាវុធប្រល័យលោកនេះដែលវាជាការគំរាមកំហៀងខ្លាំងនៅក្នុងតំបន់ និងលើសកលលោក។



ងាកមកមើលអាវុធប្រល័យលោកនេះ សម្រាប់កូរ៉េខាងជើង អាវុធមួយនេះសំខាន់ និងមានឥទ្ធិពលបំផុតដែលធ្វើអោយពិភពលោកស្គាល់ប្រទេសនេះកាន់តែច្បាស់ រហូតដល់ប្រទេសមហាអំណាចនានាមិនអាចមើលរំលង។ ទាំងអាមេរិក ចិន រុស្សីដែលជាបងធំក៏មិនអាចមើលរំលងកូរ៉េខាងជើងដែរ រហូតយើងឃើញព្រិត្តិការណ៍សំខាន់ៗ របស់ពិភពលោករវាងជំនួបរវាងត្រាំ គីម នៅសង្ហបុរី លើដែនដីកោះនៅអាស៊ី និងប្រទេសភូមិផងរបងជាមួយកម្ពុជា គឺវៀតណាម ដែលធ្វើអោយពិភពលោករភ្ញាក់ផ្អើលរងចាំអ៊ុតមើលលទ្ធផល។ សម្រាប់អាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ បានអៈអាងថានឹងធានា សុវត្ថិភាព និងអំណាច ត្រកូល គីម និងអោយប្រទេសក្រីក្រមួយនេះខ្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេ ប្រសិនបើខ្លួនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។



ព្រឹត្តិការណ៍ចុងក្រោយ នៅថ្ងៃទី១៥ ខែមេសារ ឆ្នាំ២០២០ ជាប្រវត្តិសាស្រ្តហើយដែលគេមិនបានឃើញវត្តមានរបស់លោកគីម ជុងអ៊ុន ចូលរួមក្មុងកម្មវិធីគំរប់ខួបស្ថាបនិកកូរ៉េខាងជើង ដែលត្រូវជាជីតារបស់លោក កន្លងទៅ ដែលវាជាចំណោតមួយបានកើតឡើង ដោយពីភពលោកឆ្ងល់ថាតើមូលហេតុអ្វីបានជាលោកគីម មិនបានចូលរួមនៅក្នុងកម្មវិធីដ៏សំខាន់នេះ។ បន្ទាប់មកទៀតយើងឃើញសារព័ត៌មានរបស់កូរ៉េខាងត្បូ និងអង់គ្លេសបានចុះផ្សាយពីជំងឺរបស់លោកគីមជុងអ៊ុន ហើយមានព័ត៌មានខ្លះចុះថាលោកគីមបានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺវៈគាត់បេះដូង ដោយសារលោកចូលចិត្តជក់បារីច្រើន និងមានអ្នកវិភាគខ្លះបាននិយាយពីការផ្ទេរអំណាចដ៏សំខាន់មួយនេះ និងអ្នកដែលទទួលអំណាចផងដែរ។ តែចុងក្រោយលោកគីម នៅតែជាលោកគីម ព្រោះចុងក្រោយបង្អស់ CNN បានចុះផ្សាយហើយថាលោកគីមនៅមានសុខភាពល្អ ហើយសំនួរមួយបានសួរថាតើមូលហេតុអ្វីបានជាលោកគីមលេងល្បែងមោរណៈបែបនេះ?
Sponsor