Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រដ្ឋបាលខេត្តចុះផ្សព្វផ្សាយមិនឱ្យបងប្អូនប្រជាពលរដ្ឋមកប្រមូលផ្ដុំនៅឆ្នេរទន្លេវ៉ៃគោ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តនិងសមត្ថកិច្ចបានចុះមកផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងឆ្នេរអាងទន្លេរវ៉ៃគោនិងហាមមិនអោយប្រមូលផ្ដុំនិងពិ...

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តនិងសមត្ថកិច្ចបានចុះមកផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងឆ្នេរអាងទន្លេរវ៉ៃគោនិងហាមមិនអោយប្រមូលផ្ដុំនិងពិសារគ្រឿងស្រវឹងដើម្បីចូលរួមការពារទប់ស្កាត់អំពីជំងឺកូវិដ១៩។


បើតាមសមត្ថកិច្ចដែលចុះផ្សព្វផ្សាយការទប់ស្កាត់នៅពេលដែលប្រជាពលរដ្ឋបានមូលផ្ដុំជារៀងរាល់ល្ងាចនៅក្នុងសប្តាហ៍ខែមេសាឆ្នាំ ២០២០នេះដោយមានបងប្អូនមកពីគ្រប់តំបន់ទឹកទីសូមឲ្យចេះប្រុងប្រយ័ត្ននឹងរក្សាភាពអនាម័យឱ្យបានល្អ។ ហើយសមត្ថកិច្ចក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំឲ្យមកប្រមូលផ្ដុំគ្នាទៀតព្រោះជំងឺវីដ19 នៅក្នុងប្រទេសយើងពុំទាន់រលាយសាបសូន្យនោះទេ។


សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់បន្តិចសិនចាំពេលណាជំងឺនេះសាបសូន្យរលត់បាត់អស់ទៅចាំបងប្អូនមកទស្សនាកំសាន្តលេងទៀតចុះ។ រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលស្ដីការទប់ស្កាត់ការពារពីជំងឺកូវិដ១៩ ទាំងអស់គ្នា៕


Sponsor