Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

កម្ពុជាមិនផ្តល់ទិដ្ឋការស្នាក់នៅបន្តរដល់ជនបរទេសណាដែលគ្មានក្នុងបញ្ជីឈ្នោះក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនោះទេ

ជាថ្មីម្តងទៀតកម្ពុជា នឹងអនុវត្តវិធានការមិនផ្ដល់ទិដ្ឋាការស្នាក់នៅបន្ដ ចំពោះជនបរទេសណាដែលគ្មានបញ្ជីឈ្មោះ ក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ...

ជាថ្មីម្តងទៀតកម្ពុជា នឹងអនុវត្តវិធានការមិនផ្ដល់ទិដ្ឋាការស្នាក់នៅបន្ដ ចំពោះជនបរទេសណាដែលគ្មានបញ្ជីឈ្មោះ ក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតទៅ។
នេះបើយោងតាមលិខិតរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្ដោប្រវេសន៍ ផ្ញើទៅកាន់ស្នងការនគរបាលរាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
វិធានការនេះ ធ្វើឡើងក្នុងគោលដៅជំរុញអនុវត្តឲ្យមានប្រសិទ្ធភាព សេចក្ដីណែនាំលេខ០២៨ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្ដីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានជំរុញស្នងការរាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយគោលការណ៍ណែនាំនេះជូនដល់ ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ ឲ្យធ្វើសេចក្ដីរាយការណ៍អំពីវត្តមានជនបរទេស ដែលបានមកស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួន ទៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) ដើម្បីទទួលបានការអនុញ្ញាត ឲ្យបន្ដរយៈពេលស្នាក់នៅ៕ ប្រភព (Fresh News)

Sponsor