Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជួបវិបត្តិសេដ្ឋកិច្ចក្នុងរដូវកាលកូវីដ សម្លា ប់ខ្លួនព្រោះគ្មានលុយបង់រំលួសឲ្យបុរី៣ខែ ខណៈខាងបុរីដកហូតយកផ្ទះវិញ

ភ្នំពេញ ៖​ កម្មករសំណង់ប្រមាណ៦នាក់បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ឡៅតឿក៏ស្រែកឆោឡោធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថ...

ភ្នំពេញ ៖​ កម្មករសំណង់ប្រមាណ៦នាក់បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ឡៅតឿក៏ស្រែកឆោឡោធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងបុរីពិភពថ្មី៣ ផ្លូវលេខ០៦ ផ្ទះលេខ ៦៦ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។


តាមសម្ដីបុរសជាកម្មករម្នាក់មានឈ្មោះ អោប ធារិទ្ធ ភេទប្រុស​ អាយុ៣៤ឆ្នាំ បានប្រាប់ឲ្យដឹងថា​ នៅព្រឹកថ្ងៃកើតហេតុរូបគេនិងក្រុមការងារ៦នាក់ត្រូវបានម្ចាស់បុរីជួលឲ្យពួកគាត់ទៅបោសសម្អាតផ្ទះ។ ពេលពួកគាត់មកដល់ក៏បានឃើញផ្ទះ ខ្ទាស់សោពីក្នុង ពេលនោះពួកគាត់ក៏បានគាស់កញ្ចក់ដើម្បីយកសោចូលទៅសម្អាត។ ពេលនោះគ្នាគាត់ម្នាក់បានឡើងទៅបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ហើយក៏បានរាយការណ៍ទៅសន្តិសុខក្នុងបុរី សន្តិសុខក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យសព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​


តាមសម្ដីស្ត្រីជាប្រពន្ធសពមានឈ្មោះយ៉ែម រស្មី​ អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះជាប្តីមានឈ្មោះ ហេង ប៊ុនថេង អាយុ៣៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅជាមួយគ្នា​ ។ ស្ត្រីជាប្រពន្ធបានបន្តទៀតថា រូបនាងនិងប្ដីបានទិញផ្ទះកើតហេតុខាងលើបង់រំលស់ តែអត់មានលុយបង់ឲ្យខាងបុរីចំនួន៣ខែ ក៏ខាងបុរីបានដកហូតយកផ្ទះវិញ ហេីយថ្ងៃបន្តបន្ទាប់មកជនរងគ្រោះនិងរូបគាត់ជាប្រពន្ធបានមានជម្លោះឈ្លោះប្រកែកគ្នារហូតធ្វើឱ្យបុរសជាប្តីចាកចោលផ្ទះ។ ពេលនោះគាត់ជាប្រពន្ធបានទៅដាក់ពាក្យបណ្ដឹងលែងលះនៅសង្កាត់ជ្រោយចង្វាតែបុរសជាប្ដីមិនបានផ្ដិតមេដៃនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លុះនៅព្រឹកថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​២០២០ រូបនាងជាប្រពន្ធទទួលបានដំណឹងពីខាងម្ចាស់បុរីខលទៅប្រាប់នាងថាមានមនុស្សស្លាប់នៅក្នុងផ្ទះនាងដែលបានទិញកន្លងមក ពេលមកដល់ទើបដឹងថាបុរសជាប្ដីបានដេកស្លាប់ពិតប្រាកដមែន ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌដង្កោ ក៏បានរាយការណ៍ទៅសមត្ថកិច្ចកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសាកសព។ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យទៅលើសាកសពទើបដឹងថាជនរងគ្រោះបានធ្វើអត្តឃាតដោយខ្លួនឯងដោយលេបថ្នាំងងុយដេកជាច្រើនគ្រាប់ ដោយសារតែសមត្ថកិច្ចរកឃើញសំបកថ្នាំងងុយដេកនៅជាប់នឹងខ្លួនជនរងគ្រោះ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមក​ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​
Sponsor