Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រដ្ឋមន្រ្តីក្រ​សួងព័ត៌មាន៖អ្នកសារព័​ត៌មានមិនគួរទៅសំភាសន៍សមត្ថកិច្ចនៅពេលដែលកំពុងរវល់​បំពេញភា​រកិច្ចនោះទេធ្វើឲ្យខុ​សក្រមសីល​ធម៌វិជ្ជាជីវៈ

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំដល់អ្នកសារព័ត៌មានមិនគួរទៅសំភាសន៍សមត្ថកិច្ច នៅពេលដែលកំពុងរវល់បំពេញភារកិច្ចនោះទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់ការងាររ...

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំដល់អ្នកសារព័ត៌មានមិនគួរទៅសំភាសន៍សមត្ថកិច្ច នៅពេលដែលកំពុងរវល់បំពេញភារកិច្ចនោះទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់ការងាររបស់សមត្ថកិច្ច។ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវធ្វើការរំលឹកដល់អ្នកសារព័ត៌មានមួយចំនួន ពិសេសតាមអនឡាញ ដែលតែងតែទៅសំភាសន៍សមត្ថកិច្ច នៅពេលដែលកំពុងតែរវល់បំពេញ កិច្ចការងារអ្វីមួយដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៌មានទាំងនោះ បានយកក្បាលមេក្រូទៅតាមសំភាសន៍ ក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ ។ដែលជាចំណុចមួយខុសទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន ។


ឯកឧត្តម បន្តថា កិច្ចការងាររបស់សមត្ថកិច្ច និងមន្រ្តី គឺត្រូវធ្វើការងារនោះអោយបានចប់រួចរាល់ជាមុនសិន ទើបអោយអ្នកជំនាញ ឬមន្រ្តីនាំពាក្យណាមួយជាអ្នកឆ្លើយ ថាតើរឿងទាំងនោះកើតឡើងដោយសារអ្វី? ហើយអ្នកសារព័ត៌មាន ក៏ត្រូវយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែតមានសិទ្ធិសួរគ្រប់ពេលនោះ។ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជំរុញដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងត្រូវពង្រឹង សាមគ្គីភាពអោយបានរឹងមាំ មានទំនាក់ទំនងល្អជាមួយក្រសួងស្ថាប័នទាំងអស់ ពិសេសស្ថាប័នព័ត៌មានរបស់ជាតិ ត្រូវតែផ្សាយតែអ្វីដែលពិត ច្បាស់លាស់ ដើម្បីរួមគ្នាបន្សាបនូវព័ត៌មានក្លែងក្លាយ ។ ទន្ទឹមនឹងនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ពីការអនុញ្ញាតអោយមានការចាក់ផ្សាយឡើងវិញ នូវព័ត៌មានវិទ្យុសំលេងសហរដ្ឋអាមេរិក VOA នៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុក្នុងស្រុកចំនួន៣ រួមមាន ស្ថានីយ៍វិទ្យុ FM 102 មេហ្គាហឺត វិទ្យុសំបុកឃ្មុំ FM105 មេហ្គាហឺត និងវិទ្យុមណ្ឌលព័ត៌មានស្រ្តីកម្ពុជា FM 103 មេហ្គាហឺត៕ប្រភព៖ក្រសួងព័ត៌មាន
Sponsor