Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

នងការនគរបាលខេត្តកណ្តាល មានការសម្របសម្រួលដឹកនាំការងារជំនាញដោយលោក ស្នងការរង ទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន

ស្រុកអង្គស្នួល៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ដែលបានកើតហេតុ នៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០វេល...

ស្រុកអង្គស្នួល៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ដែលបានកើតហេតុ នៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង ៩និង៣០នាទីស្ថិតក្នុងបន្ទប់លេខA2ភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។ ជនសង្ស័យចំនួន០៣នាក់។(ឃាត់ខ្លួនបាន០២នាក់) ១-ឈ្មោះ ភាព សុិន ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកមិនពិត :ទីលំនៅបច្ចុប្បន្ន ភូមិទប់មាន់ ឃុំដំណាក់រាំង ស្រុក ឩដុង្គ ខេត្តកំពង់ស្ពឺ ២-ឈ្មោះ ផល សុភក្រ័ ភេទប្រុសអាយុ ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ប្រើប្រាស់)។ ៣- ឈ្មោះ សន ផានិត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។(ប្រើប្រាស់)(គេចខ្លួន) វត្ថុតាង ក្រោយកើតហេតុសម្ថកិច្ចបានដកហូតរួមមាន:ម្សៅក្រាមពណ៌សថ្លាសង្សយ័ថាសារធាតុធាតុញៀនម៉ាទឹកកក ចំនួន២៧ កញ្ចប់ ធំ ០២កញ្ចប់ មធ្យម ២៥ កញ្ចប់ជញ្ជីង ថ្លឹងថ្នាំញៀនចំនួន០១ ឧបករណ៏សម្រាប់ប្រើប្រាស់ថ្នាំញៀនិងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
ការបូបស្ពាយពណ៌ក្រហម ០១ សម្រាប់ដាក់ថ្នាំញៀនទូរសព្ទ័ដៃ ០៣គ្រឿងម៉ាក iPhone7 ចំនួន០១គ្រ ម៉ាកViVO ចំនួន០១គ្រ និង ម៉ាកoppo ចាស់ ០១គ្រ និងម៉ូតូ០២គ្រឿងម៉ាក វ៉េវអេស ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាក់លេខ សៀមរាប 1F7818 និង០១គ្រឿងទៀតម៉ាក ហុងដាសុីមី សេរី ឆ្នាំ២០២០ គ្មានផ្លាកលេខ។ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្ថិ៍ម្កាក់បានទទួលពត៍មាន ពីមហាជនល្អជាម្ចាស់បន្ទប់បាន រាយការណ៍តាមទូរសព្ទ័ថាមាន មុខសញ្ញាកំពង់ជួញដូរនិងប្រើប្រាស់ថ្នាំញៀនក្នុងបន្ទប់ នៅភូមិរំដេញ ឃុំម្កាក់ ភ្លាមនោះកម្លាំងប៉ុស្ថិ៍ម្កាក់បានសហការជាមួយកម្លាំង ផ្នែកនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចុះទៅដល់កន្លែងកើតហេតុបានឃើញជនសង្សយ័០២នាក់កំពង់នៅក្នុងបន្ទប់ សមត្ថកិច្ចយើងក៍បានឃាត់ខ្លួនចំណែក០១នាក់ទៀតបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ ។ 

ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកណ្តាល មានការសម្របសម្រួលដឹកនាំការងារជំនាញដោយលោក ស្នងការរង ទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និង មានការសម្របសម្រួលឯកភាព ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល មានការចូលរួម ពីលោក ជំទប់ទី១ ក្រុមប្រឹក្សាឃុំម្កាក់ លោកនាយប៉ុស្តិ៍ លោកមេភូមិរំដេញ ម្ចាស់បន្ទប់និងនៅចំពោះមុខជនសង្សយ័ទាំង០២នាក់ យើងបានបានឆែកត្រួតពិនិត្យបន្ទប់និង កាបូបស្ពាយ របស់ជនសង្ស័យ ឃើញមាន វត្ថុាងដូចខាងលើ។ -ជនសង្សយ័ឈ្មោះ ភាព សុិន បានឆ្លើយសារភាពថាថ្នាំញៀន នេះពិតជាពិនជារបស់ខ្លួនពិតប្រាកដមែន ហើយថ្នាំញៀននេះខ្លួនទិញពីឈ្មោះ ទូច ភេទប្រុស មិនស្គាល់លំនៅដ្ឋានគ្រាន់តែដឹងថានៅកំពង់ស្ពឺ ទិញម្តង តម្លៃ ១០០០ដុល្លា ដើម្បីយកមកលក់បន្ត ទិញថ្នាំញៀនមកមិនទាន់បានលក់ទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកជនសង្សយ័ឈ្មោះ ផល សុភក្រ័បានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់ថ្នាំញៀនប្រាកដមែន ហើយថ្នាំញៀនដែលប្រើប្រាស់ គឺជាថ្នាំរបស់មិត្តភក្តិឈ្មោះ ភាព សុិន ជាអ្នកឲ្យជក់ទាំងអស់គ្នា។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។


Sponsor