Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ពលរដ្ឋក្នុងស្រុកកៀនស្វាយលើកគ្នាតវ៉ា ខណៈគ្រឿងចក្រឈ្មួញកំពុងឈូសឆាយទន្ទ្រានយកដីពួកគាត់

(ខេត្តកណ្តាល)៖ ប្រជាពលរដ្ឋ៤០នាក់ មកពី៣២គ្រួសារ មកពីឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជួបជុំគ្នាតវ៉ានឹងការទន្ទ្រានយកដីពីក្រុមឈ្មួញ មកលើដី...

(ខេត្តកណ្តាល)៖ ប្រជាពលរដ្ឋ៤០នាក់ មកពី៣២គ្រួសារ មកពីឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជួបជុំគ្នាតវ៉ានឹងការទន្ទ្រានយកដីពីក្រុមឈ្មួញ មកលើដីស្រែរបស់ពួកគាត់ ដែលបានកាន់កាប់ និងអាស្រ័យផល រាប់សិបឆ្នាំកន្លងមក។ការតវ៉ានេះ បានកើតឡើងខណៈគ្រឿងចក្រ៤គ្រឿង ឈូសឆាយ កាយប្រឡាយ លើកទន្ទប់យកដីរបស់ពួកគាត់ ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានទំហំជាង៨២ហិកតា។

 ពួកគាត់បានតវ៉ាថា លោក ថាច់ ថង ដែលពួកឮឈ្មោះតៗ បានវាទយកដីរបស់ពួកគាត់ ទាំងបំពានច្បាប់ ដោយមិនស្តាប់ការណែនាំពីអាជ្ញាធរមូលកដ្ឋាន ប៉ុន្តែអាងអំណាចបុណ្យស័ក្តិ និងទឹកប្រាក់។ យោងតាមលិខិតចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជូនលោក ថាច់ ថង បានឲ្យដឹងថា សកម្មភាពឈូសឆាយ ជីប្រឡាយ លើកទំនប់ មិនបន្តទៅទៀតបានទេ ក្នុងករណីមានការតវ៉ាពីប្រជាពលរដ្ឋ ដែលមានឯកសារត្រឹមត្រូវបញ្ជាក់ពីកានកាប់ ឬអាស្រ័យផលស្របច្បាប់។


 លោកអភិបាលខេត្តបានសរសេរប្រាប់ថា «ប្រសិនបើមានការប្តឹងជំទាស់ អ្នកប្តឹងមានឯកសារកាន់កាប់ជាភស្តុតាងត្រឹមត្រូវ ត្រូវផ្អាក់សកម្មភាពនូវចំណុច ដែលមានទំនាស់នោះជាបណ្តោះ»។ នៅក្នុងដដែលមានបញ្ជាក់ថា លោក ថាច់ ថង មានឋានៈ «ឯកឧត្តម» ថែមទៀតផង តែមិនបានបង្ហាញតួនាទីនៅស្ថាប័នមួយណាឡើយ។ លោក ចាន់ ធូ អាយុ៨១ឆ្នាំ ជាមេឃុំគគីធំ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នា២០២០នេះ បានមានប្រសាស៍រៀបរាប់ពីសាវតាដីនេះថា មូលហេតុ ឲ្យមានវិវាទដីធ្លីនេះ គឺបង្កដោយក្រុមឈ្មួញ ដែលធ្វើសកម្មភាពបំពានសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ លោកមេឃុំបានមានប្រសាសន៍ដូច្នេះថា «មានបញ្ហា ដោយសារ ចាច់ ថង ខ្វះដី ចំណែកក្រុមការងារចុចប្លង់ដី [Global Map] គ្រប់យកដីរបស់គាត់»។ លោកបានរំឭកទៀតថា ករណីវិវាទនេះ កើតឡើងក្រោយមានការបែងចែកព្រំប្រទល់រដ្ឋបាលឃុំ ដែលបានកាត់ដីនេះពីឃុំគគីធំ ចូលទៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល។ ពលរដ្ឋតវ៉ាដោយកាន់រូបមុខដឹកនាំកម្ពុជា និងនិយាយទាមទារឲ្យក្រុមឈ្មួញបញ្ឈប់សកម្មភាពទន្ទ្រានយកដីរបស់ពួកគាត់ បើមិនដូច្នេះទេ ពួកគាត់នឹងបន្តការតវ៉ា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ដែលត្រូបានធានាដោយច្បាប់។ លោក ថាច់ ថង មិនអាចសុំការបកស្រាយបានទេ ចំណែកនៅកន្លែងវិវាទ ក៏មិនមានតំណាងចេញមុខបកស្រាយដែរថាដីបានទិញស្រប់ច្បាប់និងមានឯកសារគ្រប់គ្រាន់៕
Sponsor