Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ពិតជាសង្វែកណាស់ស្លាប់ទាំងសត្វស្លាប់ទាំងមនុស្ស២នាក់និងរងគ្រោះជាច្រើននាក់ទៀតដោយជួយសង្គ្រោះទាន់ពេលដោយសារនាំគ្នាហូបត្រីកំពតនៅ (ក្នុងស្រុកឱរ៉ាល់)

(ខេត្តកំពង់ស្ពឺ ) នៅថ្ងៃអង្គា៤កេីត ខែជេសឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២០នៅវេលាម៉ោង៦ល្ងាចយោងតាមរកបាយការរបស់សមត្ថកិច្ចក្ន...

(ខេត្តកំពង់ស្ពឺ ) នៅថ្ងៃអង្គា៤កេីត ខែជេសឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២០នៅវេលាម៉ោង៦ល្ងាចយោងតាមរកបាយការរបស់សមត្ថកិច្ចក្នុងស្រុកឱរ៉ាល់បានឲ្យដឹងថា មានករណី ពុលត្រីកំពតបណ្តាលអោយស្លាប់មនុស្ស២នាក់និងរងគ្រោះជាច្រើននាក់ទៀតនិងសត្វមាន់ង៉ាប់ជាច្រើនក្បាលផងដែរ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាអ្នកស្លាប់ដោយសារម្ហូបត្រីកំពតនោះមានឈ្មោះ÷ ១.ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្លាប់ក្រោយ ពេលដឹកទៅព្យាបាល នៅមណ្ឌលសុខភាពឃុំត្រពាំងជោ ។
 ២.ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ នៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃ ស្នាក់នៅភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកទាំង២នាក់ខាងលើនេះបានស្លាប់ ភ្លាមៗក្រោយពេលហូបរួច ដោយឡែកអ្នករងរបួសដោយសារពុលត្រីកំពតមានចំនួន 3 នាក់ដែលបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពនោះមានឈ្មោះ÷ ១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកចំអិន ពុលក្អូតចង្អោទៅមន្ទីពេទ្យជាសះស្បើយ ២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកហូបពុលក្អូតចង្អោយកទៅព្យាបាលជាសះស្បើយ។ ៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកហូបបានពុលក្អូតចង្អោយកទៅមន្ទីរពេទ្យនោះបានជាសះស្បើយហើយ។ យោងតាមប្រភពដដែលបានបន្តទៀតថាក្រោយពីមានមនុស្សពុលហើយនឹងស្លាប់បានយកត្រីកំពតនោះទៅជះចោលធ្វើឲ្យសត្វមាន់និងឆ្កែទៅស៊ីត្រីកំពតនោះក្រោយពីរសុីរួចបានប៉ុន្មាននាទីក្រោយមកសត្វទាំងនេះក៌បានង៉ាប់ជាបន្តបន្ទាប់ផងដែ សរុបមកងាប់សត្វមាន់ចំនួន៧ក្បាលនិងឆ្កែ១ក្បាលដោយសារសត្វទាំងនោះស៊ីអាចម៏ត្រីកំពតនិងត្រីកំពតដែលឆ្អិនជះចោលនោះ ។ ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យលើមនុស្សដែលស្លាប់ទាំង២នាក់នោះពិតជាស្លាប់ដោយសារពុលត្រីកំពតពិតប្រាកដមែនហើយបានប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី គួរបញ្ជាក់ផងដែរថាករណីពុលត្រីកំពតនេះកើតមានជាច្រើនករណីមកហើយអាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះត្រីកំពតនេះ។


Sponsor