Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អបអរសាទរ នៅពេលនេះកម្ពុជាលែងមានអ្នកផ្ទុកវីរុសកូវីត ១៩ទៀតហើយ

រាជធានីភ្នំពេញ៖ នៅពីរម៉ោងមុននេះ Page ផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានបង្ហោះថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមអបអរសា...

រាជធានីភ្នំពេញ៖ នៅពីរម៉ោងមុននេះ Page ផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានបង្ហោះថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមអបអរសាទរក្មួយស្រីដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី ១៦ ឧសភា នេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ ។ ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ។ នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ។ សូមអរគុណដែលបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា។


សូមរលឹកឡើងកម្ពុជាមានអ្នកផ្ទុកវីរុសកូវីត១៩ ចំនួន១២២នាក់ ដោយក្នុងនោះភាគច្រើនជាអ្នកមកពីក្រៅប្រទេស ហើយបានរកឃើញផ្ទុកវីរុសនេះ។

ប្រភពរូបភាព៖ Samdech Hun Sen, Cambodian Prime Minister
Sponsor