Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសារមានវិបត្តិផ្លូវចិត្ត

ខេត្តតាកែវ៖ នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសារមានវិបត្តិផ្លូវចិត្ត ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង8ព្រឹក...

ខេត្តតាកែវ៖ នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសារមានវិបត្តិផ្លូវចិត្ត ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង8ព្រឹក ថ្ងៃទី២៦ ខែ៥ ឆ្នាំ២០២០ ទីតាំងកើតហេតុ នៅខាងលិចផ្សារតាកែវ ស្ថិតក្នុងភូមិ ថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ នារីរូបនេះមានឈ្មោះ ចន្ធា ភេទស្រី អាយុ៣១ឆ្នាំ ស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។


តាមសម្តីបងស្រីរបស់សាកសពបានអោយដឹងថា រយះពេល២ទៅ៣ថ្ងៃមកហើយប្អូនស្រីគាត់ចេះតែត្អូញត្អែរថាពិបាកចិត្តណាស់ ។ ដោយនៅព្រឹកកើតហេតុគាត់ឆ្ងល់ព្រោះអត់ឃើញប្អូនរៀបឥវ៉ាន់លក់ដូរ ដោយមានការសង្ស័យក៏ឡើងទៅមើលនៅលើផ្ទះក៏ឃើញប្អូនស្រីចងកស្លាប់ទៅហើយក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕


Sponsor