Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ក្រសួង​កំពុង​តាមដាន រឿង​វៀតណាម​ រក​ឃើញ​មេរោគ​កូវីដ​ឆ្លង​ពី​កម្ពុជា​

រាជធានីភ្នំពេញ៖ ប៉ុន្មាន​ថ្ងៃ​មុន​នេះ សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ បុរស​មួយ​រូប​ដែល​លួច​ឆ្លង​ដែន​ពី​ប្រទេស​កម្ពុជា​ចូល​ប្រទេស​វៀតណាម ​រក​...

រាជធានីភ្នំពេញ៖ ប៉ុន្មាន​ថ្ងៃ​មុន​នេះ សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ បុរស​មួយ​រូប​ដែល​លួច​ឆ្លង​ដែន​ពី​ប្រទេស​កម្ពុជា​ចូល​ប្រទេស​វៀតណាម ​រក​ឃើញ​ផ្ទុក​មេរោគ​កូវីដ ១៩។ តាមរយៈ​តេឡេក្រាម លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មកទល់ពេលនេះ​ ក្រសួង​សុខាភិបាល មិន​ទាន់​ទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាម ចំពោះករណីដែលបាន​លេីក​ឡេីង​នៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។


លោក​ស្រី​បន្ថែម​ថា ក្រុមការងាររបស់ក្រសួង​ បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយអំពីករណីដូចការចុះផ្សាយ។ តាមការចុះផ្សាយនោះទៀត​ ក៏មិនអាចដឹងបានដែរថា​ តើការដែលចម្លងនេះ​ វាអាចឆ្លងនៅប្រទេសណាមួយដែរ ដោយសារការចម្លងវីរុសនេះ​ វាអាចកើតមានឡេីងគ្រប់ទីកន្លែង​ គ្រប់កាលៈទេសៈ​ និងគ្រប់ពេលវេលា​ទាំងអស់​ ជាពិសេសទៅទៀតនោះ​ គឺនៅពេលដែលបុគ្គលធ្វេីដំណេីរចល័ត​តែម្តង។

លោក​ស្រី​បន្ត​ថា គ្រប់ព័ត៌មាន​ដែលទទួលបាន ក្រសួង​តែងតែធ្វេីការស្រាវជ្រាវ ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព។ ករណីនេះមិនមានភាពជាក់លាក់​ ហើយក៏មិនអាចនឹងវាយតម្លៃថា​ការចម្លងនេះ​ គឺកើតចេញពី​ប្រទេស​កម្ពុជាយើងដែរ​ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម​ បេីគិតទៅហួសពី១៤ថ្ងៃទៅហេីយមកទល់ពេលដែលចុះផ្សាយថារកឃេីញវិជ្ជមាននោះ​។

 លោក​ស្រី​បញ្ជាក់​ថា ក្រសួងសុខាភិបាល​នៅតែប្រកាន់ជំហរសហប្រតិបត្តិការ​ល្អ​ មានតម្លាភាព​ជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត​ ហើយប្រសិនបើមានព័ត៌មាន​ ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ នេះ​ ក្រសួង​ នឹងជម្រាបជូនសាធារណៈជនឲ្យបានជ្រាបជាមិនខានឡេីយ។

 យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានរកឃើញ​បុរសអាយុ ៣៩ ឆ្នាំនៅស្រុកតាន់ចូ ក្នុងខេត្តតាញិញបាន​ឆ្លង​ជំងីកូវីដ ១៩ បន្ទាប់​ពី​បានវិលត្រឡប់ទៅប្រទេសវៀតណាមដោយខុសច្បាប់នៅថ្ងៃទី ២ ខែឧសភា។ បុគ្គលិកពេទ្យបានយកសំណាកឈាមរបស់គាត់ ធ្វើតេស្តជាលើកដំបូងលទ្ធផលអវិជ្ជមាន តែ​ការ​ធ្វើ​តេស្ត​ជាលើកទីពីរ លទ្ធផលបង្ហាញថាគាត់បានឆ្លងវីរុសកូវីដ​១៩៕
Sponsor