Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សមត្ថកិច្ចខេត្តកំពង់ធំរងការរិះគន់ថា ជំរិតយកលុយចំនួនប្រាំមួយលានររៀល ពីក្រុមអ្នកលេងខ្លាឃ្លោកនៅភូមិរលួស

កំពង់ធំ៖ដោយយោងតាមតាមបញ្តាញសង្គមហ្វេសបុកមួយបានឲ្យដឹងថា: នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២០វេលាម៉ោង១៧:០០នាទី កំលាំងជំនាញ របស់ផែននគរបាលព្រហ្មទណ្ឌ ...

កំពង់ធំ៖ដោយយោងតាមតាមបញ្តាញសង្គមហ្វេសបុកមួយបានឲ្យដឹងថា: នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២០វេលាម៉ោង១៧:០០នាទី កំលាំងជំនាញ របស់ផែននគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះបង្រ្កាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់(ខ្លាឃ្លោក)មួយកន្លែង ស្ថិតនៅភូមិ រលួស សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។ ដកហូតបាន វត្ថុតាងមួយចំនួន និង ឃាត់ខ្លួនអ្នកលេងល្បែង ០៣ នាក់ ស្រី នាំមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ ដើម្បីសាកសួរយកចម្លើយ និងបំពេញសំណុំ បែបបទតាមនីតិវិធី នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពង់ធំ។


នៅវេលាម៉ោង១១.៣៥នាទី ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ ការដោះស្រាយនេះត្រូវប៉ូលីស ពិន័យឲ្យបង់លុយចំនួន(5000.000 រ )ប្រាំលានរៀល ។ បើមិនបានទេត្រូវ បញ្ជូនយកទៅតុលាការអ្នកលេងស្ត្រី ម្ចាស់ផ្ទះសំពះអង្វសុំឲ្យបីលានរៀលព្រោះខ្ញុំជំពាក់ធនាគាច្រើនណាស់នៅមិនព្រម ក្រោយមកមន្ត្រីអ្នកកាន់សុំរឿង អោយយកលុយចំនួន(6000.000 រ )ប្រាំមួយលានររៀលមកបង់ ទើបបញ្ចប់រឿងបាន។ 

បើមិនបានប្រាំមួយលានរៀលទេត្រូវបញ្ជូនទៅបន្ទាយឫស្សីគឺគុក ហើយទៅចាប់ប្តីបញ្ជូនបន្តតាមក្រោយពេលនេះ អ្នកលេងស្ត្រីជាម្ចាស់ផ្ទះ ខ្លាចជាប់គុកក៏ព្រមបង់លុយចំនួន(6000.000 រ)ដើម្បីបានរួចខ្លួន ។ពេលធ្វើកិច្ចសន្យាព្រមព្រៀងមិនលេងបន្តទៀត និងប្រគល់លុយអោយគ្រប់ចំនួនប្រាំមួយលានរៀល មន្ត្រីរូបនោះហាមដាច់ខាតមិនអោយនិយាយប្រាប់គេថាប៉ូលីសជំរិតយកលុយ បើមិនចឹងទេនឹងមានរឿងបន្តទៀត។ សូមបញ្ជាក់ថាការលេងខ្លាឃ្លោកនេះមិនមែនលក្ខណៈជាការប្រគួតឫជអាជីបនោះទេ គឺលេងគ្រាន់តែសប្យាយក្មេងៗតែប៉ុណ្ណោះជួនកាលមានបងប្អូនជិតខាងស្រីៗ មកទិញម្ហូមនៅតូបលក់ជិតនឹងក៏ចូលមកលេងសប្បាយដែរ ចៃដន្យចំពេលស៊យលោកប៉ូលីសចុះបង្ក្រាបតែម្តង។ អ្វីដែរហួសចិត្តបំផុតនោះគឺលោកប៉ូលីសមកចាប់យកមកពិន័យលុយ(6000.000 រ) ប្រាំមួយលានរៀល ។ សូមបញ្ជាក់ថាបើលេងជាអាជីពដូចការញុះញុងថាលេងធំ ម្លេះមេភូមិឫមេប៉ុស្តិគាត់ហៅទៅធ្វើកិច្ចសន្យាហាមមិនអោយលេងបន្តទេ ព្រោះកន្លងមកអ្នកលេងបៀរ មេប៉ុស្តិលោក ធ្លាប់ហៅជាច្រើនអ្នកទៅធ្វើកិច្ចសន្យាបញ្ឈប់ មិនអោយលេងបន្ត ។


តែចំពោះគ្រួសារខ្ញុំមេចមិនហៅទៅណែនាំដូចគេឬមួយលោកមេប៉ុស្តិយល់ថាលេងតូចតាចពេក ។កន្លមកគ្រួសារខ្ញុំរស់នៅមានភាពក្រីក្រគ្មានជំរកនៅសមរម្យដូចគេទេខំរកទាំងលំបាកសន្សំលុយបានបន្តិចបន្តួចរួមផ្សំខ្ចីលុយធនាគាប្រាសាក់ យកមកទិញឈើផ្សំនៅស្រុកលើយកមកធ្វើផ្ទះគុណបំណាច់ធំបំផុតបំភ្លេចមិនបានគឺឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលប្រជាប្រជាពលរដ្ឋគោរពស្រលាញ់ទូទាំងខេត្ត លោក អនុញាតច្បាប់អោយគ្រួសាខ្ញុំបានដឹក ឈើយកមកធ្វើផ្ទះនៅសព្វថ្ងៃ។ ខ្ញុំបាទ ជាពលរដ្ឋ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ទូទាំងប្រទេស សូមចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដោយជៀសវាងការលេងល្បែងស៊ីសង ល្មើសច្បាប់គ្រប់ប្រភេទ ដែលអាចបង្កឲ្យមាន កើតមានអំពើហិង្សា ក្នុងគ្រួសារ និងឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាដើម ។ ល្បែងស៊ីសង តែងតែនាំមកនៅសេក្តីវិនាសអន្តរាយ សូមមេត្តា ជៀសអោយឆ្ងាយ ពីល្បែង ស៊ីសងខុសច្បាប់ ។ កុំឲ្យប៉ូលីសចាប់ដូចខ្ញុំ អស់ប្រាំមួយលានរៀល(6000.000 រ)ហាក់បីដូចសម្លាប់គ្រួសារមួយទាំងមូលដែលកំពង់រងការភ័យខ្លាចដោយជំងឺកូវិត19។


(ស្គាល់មនុស្ស មិនស្គាល់ចិត្ត) ។ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានឲ្យដឹងថា: ករណី បង្ក្រាប ល្បែងស៊ីសងនេៈមានការបង្ក្រាប មែន ប៉ុន្តែចំពោៈបញ្ហាដែលចោទថា មន្ត្រីជំនាញ ជំរឹតយកប្រាក់ 06 លានរៀលនេៈគឺ មិនពិតទេ ព្រោៈ ខ្ញុំមិនបានទទួលពត៌មាន ឬការរាយការណ៌ដូចការចោទប្រកាន់នេៈឡើយ ។ 

ប៉ុន្តែ បើ មានពត៌មានដូច លោកបានប្រាប់មកនេៈមែន ខ្ញុំនិងពិនិត្យមើល បន្ថែមលើករណីនេៈតើយ៉ាងណា ? ចំពោៈករណី ល្បែង ស៊ីសង កន្លងមក ខ្ញុំតែងតែណែនាំដល់ អង្គភាពក្រោមឱវាទ គ្រប់ អធិការដ្ឋាន ក្រុង ស្រុក ប៉ុស្តិនគរបាលរដ្ឋបាល ទាំងអស់ ត្រូវតែស្រាវជ្រាវ បង្ក្រាប ល្បែងខុសច្បាប់ និងបានបញ្ជាក់ បន្ថែមទៀតថា បើមន្ត្រីរូបណាមានការពាកើពន្ធ័ ឃុបឃិតអោយគេ បើ ក លេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលច្បាប់ហាមឃាត់ នោៈនិងត្រូវទទួលទោស ហើយត្រូវ ទទួល តាមវិន័យនគរបាលជាតិ ថែមទៀត ផង ។

ខ្ញុំតែងតែផ្សព្វផ្សាយ អំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាញឹកញាប់ តាមបណ្តា មូលដ្ឋាននានា ក្នុងនោៈក៏មានបញ្ហាល្បែងស៊ីសង ដែរ ហើយក៏មានការសំណូមពរតាម ផេកហ្វេសប៊ុក ក៏មាន ប៉ុន្តែ បងប្អូនយើងខ្លៈ ចំនួនតិចទេ គាត់ហាក់មិនបានចាប់អារម្មណ៌ ថាល្បែងគឺ " ខុសច្បាប់ ល្បែងគឺមានទោស " ។ សំណូមពរ សូមអោយជៀសចេញអោយឆ្ងាយពីអំពើ ដែលខុសច្បាប់ទាំងនេៈ មិនមានផលប្រយោជន៌ល្អដល់ គ្រួសារនិងសង្គមជាតិឡើយ ។

សូមអរគុណ បានផ្តល់ពត៌មាន..! ទោះបីជាយ៉ាងណាក៏ដោយ សូមស្នើដល់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ជួយស៊ើបអង្កេតករណីមួយនេះឲ្យបានច្បាស់ផងថា តើជាការពិតដែរ រឺ ទេ? ប្រសិនជាការពិតដូចការចោទប្រកាន់មែននោះ សង្ឃឹមថាលោកស្នងការនិងអនុវត្តតាមច្បាប់ចំពោះបុគ្គលដែលបានប្រព្រឹត្តផងចុះ។
Sponsor