Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុគ្រោះពន្ធលើមធ្យោបាយដឹកជញ្ជូន និងប្រាក់ពិន័យ ចំពោះយានយន្តទាំងឡាយ

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុគ្រោះពន្ធលើមធ្យោបាយដឹកជញ្ជូន និងប្រាក់ពិន័យ ចំពោះយានយន្តទាំងឡាយណា ដែលមកស្នើសុំផ្ទេរកម្មសិទ្...

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុគ្រោះពន្ធលើមធ្យោបាយដឹកជញ្ជូន និងប្រាក់ពិន័យ ចំពោះយានយន្តទាំងឡាយណា ដែលមកស្នើសុំផ្ទេរកម្មសិទ្ធិ ពីម្ចាស់ដើមមកឈ្មោះរបស់ខ្លួន ដែលកំពុងកាន់កាប់ផ្ទាល់។


ការសម្រេចនេះ គឺជាអនុគ្រោះឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំនួន៣ឆ្នាំចុងក្រោយ ឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ រួមទាំងលើកលែងប្រាក់ពិន័យទោសទណ្ឌលើរថយន្ដ ដែលមិនបានបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទពីមុនមក ដោយម្ចាស់យានយន្ដបានទិញលក់បន្ដដៃគ្នា ហើយមិនបានផ្ទេរកម្មសិទ្ធិយានយន្ដ ត្រូវទៅផ្ទេរកម្មសិទ្ធិយានយន្ដតាមនីតិវិធី និងបែបបទរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។លិខិតរបស់ក្រសួងសេដ្ឋកិច្ចសង្កត់ធ្ងន់ថា «ការអនុគ្រោះ និងការលើកលែងនេះ អនុវត្ដចំពោះតែយានយន្ដ ដែលបានស្នើសុំផ្ទេរកម្មសិទ្ធិ យានយន្ដនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសុពលភាពត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០»៕


Sponsor