Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា រិះគន់ដោយប្រយោលលើការគ្រប់គ្រងជំងឺឆ្លងរាតត្បាត​ ក្នុងសារវីដេអូអបអរការបញ្ចប់ការសិក្សា

សហរដ្ឋអាមេរិក៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤ កាលពីចុងសប្ដាហ៍ បានផ្ញើសារវីដេអូអបអរការបញ្ចប់ការសិក្សាដល់និស្សិតក្នុងកម...

សហរដ្ឋអាមេរិក៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤ កាលពីចុងសប្ដាហ៍ បានផ្ញើសារវីដេអូអបអរការបញ្ចប់ការសិក្សាដល់និស្សិតក្នុងកម្រិតឧត្តមសិក្សា Historically Black Colleges and Universities (HBCUs) ដោយបានធ្វើការរិះគន់ជាសាធារណៈដ៏កម្រនិងដោយប្រយោលលើការគ្រប់គ្រងជំងឺឆ្លងរាតត្បាត​ ប៉ុន្ដែមិនបានសំដៅចំឈ្មោះបុគ្គលឡើយ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត CNN។ 


លោកអតីតប្រធានាធិបតីបានមានប្រសាសន៍ថា៖ «ជំងឺឆ្លងរាតត្បាតទូទាំងសកលលោកនេះបានបើកវាំងននបង្ហាញយ៉ាងច្បាស់ថា អ្នកមានទំនួលខុសត្រូវមួយចំនួនដឹងថាខ្លួនកំពុងធ្វើអ្វីខ្លះ ប៉ុន្ដែភាគច្រើនទៀត សូម្បីតែធ្វើពុតជាទទួលខុសត្រូវ ក៏ពួកគេមិនធ្វើផង»។ ក្នុងសារវីដេអូ លោកហាក់ដូចជាសំដៅដាស់តឿនដល់យុវជន ដែលទើបនឹងបញ្ចប់ការសិក្សាថា៖ «ប្រសិនបើពិភពលោកនឹងប្រែទៅជាល្អប្រសើរជាងមុន វានឹងចាប់ផ្ដើមពីអ្នក»។

កាសែត CNN ក៏បានរំលឹកផងដែរថា កាលពីដើមខែនេះ ក្នុងពេលជជែកគ្នាតាមទូរស័ព្ទជាមួយអតីតបុគ្គលិកសេតវិមាន លោកអតីតប្រធានាធិបតី អូបាម៉ា បានហៅការគ្រប់គ្រងលើជំងឺឆ្លងរាតត្បាតរបស់រដ្ឋបាលលោក ត្រាំ ថា «មហន្ដរាយដ៏ច្របូកច្របល់»។ សូមជម្រាបជូនផងដែរថា គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ សហរដ្ឋអាមេរិកនៅតែបន្ដនាំមុខគេទាំងអត្រាឆ្លងនិងអត្រាស្លាប់ដោយវីរុសកូវីដ១៩។ អ្នកឆ្លងមានជាង១,៥លាននាក់ និងអ្នកស្លាប់មានជាង៩ម៉ឺននាក់ ដែលនេះបើយោងតាមទិន្នន័យរបស់គេហទំព័រ Worldometers៕
Sponsor