Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ស្នងការខេត្តបាត់ដំបង លែងល្បិចស្ពិនភ្នែក បង្កើតឆាកបង្ក្រាបបនល្បែងទឹកភ្លៀង ដើម្បីបង្វែងដានអ្នកសារព័ត៌មាន

បាត់ដំបង ៖  សូមសសើរដោយស្មោះអស់ពីបេះដូង ចំពោះចំណាត់ការ របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បង្កើតប្រតិបត្តិការបង្ក្រា...

បាត់ដំបង ៖ សូមសសើរដោយស្មោះអស់ពីបេះដូង ចំពោះចំណាត់ការ របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បង្កើតប្រតិបត្តិការបង្ក្រាបទីតាំងបនល្បែងទឹកភ្លៀង នៅក្រុង-ខេត្តបាត់ដំបង លក្ខណៈជាឆាកល្ខោន មានន័យថា កន្លែងទីតាំងពិតប្រាកដមិនបង្ក្រាបទេ ទៅបង្ក្រាបកន្លែងទីតាំងចាស់ ដែលអត់មានអ្នកលេង ជាមធ្យោបាយបំភ័ន្តភ្នែកអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំខាងលើ។
ផ្ទុយទៅវិញ ទោះលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បង្កើតឈុតឆាកបង្ក្រាបជាយុទ្ធសាស្ត្របង្វែរទិសដៅបំភ័ន្តភ្នែកអ្នកកាសែតក៏ពិតមែន តែអ្វីជាការពិតមិនអាចលាក់បាំងបានឡើយ បើលោកស្នងការយកចង្អេរទៅខ្មោចដំរីងាប់នោះ។
ប្រជាពលរដ្ឋ និងអ្នកញៀនល្បែងទឹកភ្លៀង​ បានរាយការណ៍មកថា ចាប់តាំងពីបើកដំណើរការមុនចូលឆ្នាំខ្មែរ មកដល់បច្ចុប្បន្ន ទីតាំងបនល្បែងទឹកភ្លៀងដ៏ធំនៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុង-ខេត្តបាត់ដំបង នៅតែដំណើរការ និងគ្មានបង្ក្រាបសូម្បីតែមួយលើក។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត អាចមានប្រយោជន៍នេះដែរ បានជាទុកឱ្យប្រជាពលរដ្ឋ ជាកូន ជាចៅ រិៈគន់ពេញក្រុងបាត់ដំបង តែគាត់ព្រងើយកន្តើយក្នុងរឿងនេះមួយទំហឹងតែម្តង។ ដោយឡែក លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង អាចបានប្រយោជន៍ខ្ពស់ពីទីតាំងបនល្បែងទឹកភ្លៀង ទើបហ៊ានបង្កើតឈុតឆាកបង្ក្រាបទីតាំងគ្មានអ្នកលេង ហើយរកល្បិចរំងាប់លើប្រព័ន្ធផ្សព្វផ្សាយបានមួយគ្រា។
សូមរំលឹកថា ៥ថ្ងៃកន្លងទៅល្បីថា៖ មានករណីបង្រ្កាបល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបង រឹបអូសបានតែវត្ថុតាង​ មនុស្សគេចបាត់អស់។ ឈុតឆាកនេះ បានចេញជារបាយការណ៍ថា គឺនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង នៅចំណុចក្រោយផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ដោយដកហូតវត្ថុតាងមួយចំនួន។
តាមសមត្ថកិច្ចដែលចុះបង្ក្រាបដល់ទីតាំងខាងលើនេះ បានឲ្យដឹងថា ការបង្រ្កាបល្បែងភ្នាល់ទឹកភ្លៀងនេះ ក្រោមការដឹកនាំដោយ លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ, លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត ដោយបានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍ ចុះបង្ក្រាប។
ប្រភពដដែលបានឲ្យដឹងទៀតថា កិច្ចប្រតិបត្តិការខាងលើនេះ ជាលទ្ធផលជាក់ស្តែង សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង សម្ភារកែច្នៃ (ទទឹកភ្លៀងមួយឈុត), វិទ្យុទាក់ទងចំនួន៦គ្រឿង, ឆ្នាំងសាកវិទ្យុទាក់ទង ចំនួន៣គ្រឿង និងម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង។
ដោយឡែក មនុស្សវិញ មិនមានការឃាត់ខ្លួននោះទេ ដោយមនុស្សមួយចំនួនដឹងខ្លួនមុនរត់គេចអស់ និងដោយសារការលេងនេះមិនមានការស៊ីសងលុយជាក់ស្តែងនៅនឹងកន្លែង និងមួយវិញទៀតល្បែងមួយនេះ ពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះគេនិយាយឆ្លងឆ្លើយគ្នាតាមអាយកូមមិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំ ឬដាក់ទោសជាក់ស្តែងបានទេ។
យ៉ាងណាកម្លាំងចម្រុះ បានប្រមូលវត្ថុតាងយកមករក្សាទុក នៅការិយាល័យជំនាញ ដើម្បីរង់ចាំការស្រាវជ្រាវរកមេខ្លោងធំបន្តទៀត។ ផ្ទុយទៅវិញ របាយការណ៍ខាងលើនេះ ចាប់ខុសគោលដៅសោះ កន្លែងលេងពិតប្រាកដ គឺនៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុង-ខេត្តបាត់ដំបង ដដែល។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ជាមួយអង្គភាព CSN Daily លោកនិយាយថា «កន្លែងលេងល្បែងភ្នាល់ទឹកភ្លៀងដ៍ធំក្នុងខេត្តបាត់ដំបង លោកបញ្ជារកម្លាំងចុះបង្ក្រាបហើយ គឺមានតែមួយកន្លែងហ្នឹងទេ អត់មានកន្លែងផ្សេងទេ»។ ដោយឡែក លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត អង្គភាព CSN Daily មិនអាចសុំការពន្យល់បានទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល៕ 

Sponsor